เว็บหวยออนไลน์

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាប្រមូលព័ត៌មានពាក់ព័ន្ធជាមួយនឹងការអនុវត្តពន្ធអាករនានា នៅក្នុងគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
1 6

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាប្រមូលព័ត៌មានពាក់ព័ន្ធជាមួយនឹងការអនុវត្តពន្ធអាករនានា នៅក្នុងគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពលើព័ត៌មានពាក់ព័ន្ធជាមួយការអនុវត្តពន្ធអាករនានានៅក្នុងគម្រោងសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រសិទ្ធភាព និងងាយស្រួលទៅថ្ងៃអនាគត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រី ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍន៍នានា ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ៕

1 62 63 64 55 56 5

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522