เว็บหวยออนไลน์

ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ដឹកនាំក្រុមការងារចុះសិក្សាបឋមខ្សែផ្លូវចំនួន៥ គម្រោង ក្នុងខេត្តកណ្តាល

ចែលរំលែក
photo 2025 06 22 19 54 36

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័កពស២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ  និងមន្រ្តីបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ បានចុះសិក្សាបឋមខ្សែផ្លូវចំនួន៦ គម្រោង ក្នុងនោះមាន ៖

 

១.  ជួសជុលការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូ DBST ប្រវែង ២,៩គម និងផ្លូវបេតុង ប្រវែង ១គម (ប្រវែងសរុប ១៤,១គម)  ស្ពានបេតុងប្រវែង ( ៣០មx១០ម) និងលូគ្រប់ប្រភេទ ៨កន្លែង ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង

 

២.  កែលម្អផ្លូវក្រាលដីល្បាយក្រួស ទៅផ្លូវក្រាលបេតុងប្រវែង ៧គម  រងការខូចខាតដោយគ្រោះទឹកជំនន់ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអន្លង់ព្រីង ភូមិទែន ភូមិដើមឬស ឃុំដើមឬស ស្រុងកណ្តាលស្ទឹង

 

៣.  លើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ២ ៥០០ម ទទឹង ៧ម និងសំណង់សិល្បការ្យស្ថិតក្នុងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង

 

៤.  ជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយថ្មភ្នំ ប្រវែង ១ ៣០០ម ទទឹង ៨ម និងស្ពានបេតុងចំនួន ០២កន្លែង (១២មx៨ម ,១៥មx៨ម ) ស្ថិតក្នុងភូមិពាមជុំ និងភូមិព្រែកក្រាញ់  ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល

 

៥.  ស្ថាបនាផ្លូវបេតុង ប្រវែង ៣,៥គម នៅភូមិពង្រ ភូមិស្រែអំបិល និងភូមិតាពេជ ឃុំឈ្វាំង ស្រុកពញឮ ខេត្តកណ្តាល

 

៦.  ស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែប្រវែង ៥,១គម មាន២កំណាត់ តភ្ជាប់ពីភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។កំណាត់ទី១ មានប្រវែង៣ ៦០០ម ចាប់ពីភូមិស្វាយមាស ឃុំវិហារសួគ៍ ទៅភូមិខ្នោការ។កំណាត់ទី២ មានប្រវែង ១,៥គម ចាប់ពីភូមិខ្នោករ ទៅបារុង។

photo 2025 06 22 19 54 36 2 photo 2025 06 22 19 54 36 3 photo 2025 06 22 19 54 36 4 photo 2025 06 22 19 54 36 5 photo 2025 06 22 19 54 36 photo 2025 06 22 19 54 37 2 photo 2025 06 22 19 54 37 3 photo 2025 06 22 19 54 37 4 photo 2025 06 22 19 54 37 photo 2025 06 22 19 54 38 2 photo 2025 06 22 19 54 38 photo 2025 06 22 19 54 39 2 photo 2025 06 22 19 54 39 photo 2025 06 22 19 54 40 2 photo 2025 06 22 19 54 40 3 photo 2025 06 22 19 54 40 4 photo 2025 06 22 19 54 40 5 photo 2025 06 22 19 54 40 photo 2025 06 22 19 54 47 2 photo 2025 06 22 19 54 47 3 photo 2025 06 22 19 54 47 4 photo 2025 06 22 19 54 47 5 photo 2025 06 22 19 54 47 6 photo 2025 06 22 19 54 47 7 photo 2025 06 22 19 54 47 photo 2025 06 22 19 54 48 2 photo 2025 06 22 19 54 48 3 photo 2025 06 22 19 54 48 4 photo 2025 06 22 19 54 48 5 photo 2025 06 22 19 54 48

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522