เว็บหวยออนไลน์

ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ដឹកនាំក្រុមការងារចុះសិក្សាបឋមខ្សែផ្លូវចំនួន៥ គម្រោង ក្នុងខេត្តកំពង់ឆ្នាំង។

ចែលរំលែក
photo 2025 06 21 17 12 38

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរិ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទីទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ  និងមន្រ្តីបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អភិបាលស្រុកសាមគ្គីមានជ័យ,និងអាជ្ញាធរឃុំ ភូមិ បានចុះសិក្សាបឋមខ្សែផ្លូវចំនួន៥ គម្រោង ក្នុងនោះមាន ៖

 

១. លើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង ៥,៥គ.ម ទទឹង ៧ម (ប្រវែងសរុប ១០គ.ម) និងសំណង់សិល្បការ្យ ពីផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំស្វាយ និងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។

 

២. ស្ថាបនាផ្លូវក្រាលដីល្បាយក្រួសប្រវែង ៣២គ.ម នៅសម្បទានដីសង្គមកិច្ច នៅភូមិអូតាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។

 

៣. លើកកម្រិតគុណផ្លូវក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ៤,៥ គ.ម ទទឹង ៧ម និងសំណង់សិល្បការ្យ ស្ថិតនៅភូមិត្រពាំងក្របៅ ភូមិក្រាយវត្ត ភូមិខ្លុងពពក និងភូមិយោង ឃុំខ្លុងពពក ស្រុកទឹកផុស។

 

៤. លើកកម្រិតគុណផ្លូវក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ២,៥ គ.ម ទទឹង ៦ម និងសំណង់សិល្បការ្យ ស្ថិតនៅឃុំខុនរ៉ង ស្រុកបរិបូរណ៌។

 

៥. លើកកម្រិតគុណផ្លូវក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ២,៤គ.ម ទទឹង ៥ម និង ៦ម និងសំណង់សិល្បការ្យ ស្ថិតនៅឃុំព្រៃមូល ស្រុករលាប្អៀរ៕

photo 2025 06 21 17 12 38 photo 2025 06 21 17 12 39 2 photo 2025 06 21 17 12 39 photo 2025 06 21 17 12 40 2 photo 2025 06 21 17 12 40 3 photo 2025 06 21 17 12 40 photo 2025 06 21 17 12 41 2 photo 2025 06 21 17 12 41 photo 2025 06 21 17 12 43 photo 2025 06 21 17 12 44 2 photo 2025 06 21 17 12 44 photo 2025 06 21 17 12 45 2 photo 2025 06 21 17 12 45 3 photo 2025 06 21 17 12 45 4 photo 2025 06 21 17 12 45 5 photo 2025 06 21 17 12 45 6 photo 2025 06 21 17 12 45 7 photo 2025 06 21 17 12 45 photo 2025 06 21 17 12 46 2 photo 2025 06 21 17 12 46 photo 2025 06 21 17 12 49 2 photo 2025 06 21 17 12 49 3 photo 2025 06 21 17 12 49 4 photo 2025 06 21 17 12 49 photo 2025 06 21 17 12 50 2 photo 2025 06 21 17 12 50

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522