ឯកឧត្តម ជ្រាយ ប៉ុម បានរៀបចំវេទិកាសាធារណៈ ជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំពាម ស្រុកសាមគ្គីមានជ័យ

Share
photo 2024 10 25 15 17 43

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជ្រាយ ប៉ុម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំពាម នៃស្រុកសាមគ្គីមានជ័យ បានរៀបចំវេទិកាសាធារណៈ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្វែងយល់អំពីក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋនៅឃុំពាម។

 

វេទិកានេះ រៀបចំឡើងនៅវត្តច្រកស្តេច ភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីជា អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារចុះជួយឃុំពាម តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋនៃឃុំពាម ស្រុកសាមគ្គីមានជ័យ សរុបចំនួន ១១៦នាក់ ស្រី ២២នាក់។

 

ជាលទ្ធផល អង្គវេទិកាមានបញ្ហា និងសំណូមពរចំនួន ១៦ ត្រូវបានលើកឡើងពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

photo 2024 10 25 15 17 37 photo 2024 10 25 15 17 38 2 photo 2024 10 25 15 17 38 photo 2024 10 25 15 17 39 photo 2024 10 25 15 17 40 2 photo 2024 10 25 15 17 40 photo 2024 10 25 15 17 41 2 photo 2024 10 25 15 17 41 photo 2024 10 25 15 17 42 photo 2024 10 25 15 17 43

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង