ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តកម្មអនុគ្រោះ
- ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ហាក់ សុខមឿន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និងជាប្រធានអង្គភាពលទ្ធកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តកម្មអនុគ្រោះ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាភ្នំពេញ។
សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើទ្បើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ ដៃគូអភិវឌ្ឍនិងវិស័យឯកជនដើម្បីឲ្យសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តកម្មអនុគ្រោះ មានភាពគ្រប់ជ្រុងជ្រោយ និងអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព និងសុក្រឹតភាព៕
