เว็บหวยออนไลน์

ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើ ការរៀបចំធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីដាក់បញ្ចូលនិវត្តជន នៃមន្ត្រីរាជការស៊ីវិល ចូលក្នុងសមាគមអតីតយុទ្ធជន

ចែលរំលែក
photo 2025 06 16 13 17 56

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ និងជាអនុប្រធានសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ទូច ស៊ីផាត អគ្គនាយករង នៃអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាសមាជិក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើ ការរៀបចំធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីដាក់បញ្ចូលនិវត្តជន នៃមន្ត្រីរាជការស៊ីវិល ចូលក្នុងសមាគមអតីតយុទ្ធជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅសាលប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានអ្នកចូលរួម មកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាសរុបជាង ៣០នាក់៕

photo 2025 06 16 13 17 56 photo 2025 06 16 13 17 57 photo 2025 06 16 13 17 58 photo 2025 06 16 14 01 46

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522