เว็บหวยออนไลน์

ឯកឧត្តម ជី ស៊ីថា  បានដឹកនាំគណ:ប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពលើកាងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ១២ ០០០ម ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ចែលរំលែក
photo 2025 06 20 20 57 37

ខេត្តមណ្ឌលគីរី៖ នាថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ឈន សេដ្ឋា អនុប្រធាន គ.ត.វ. បានដឹកនាំគណ:ប្រតិភូអន្តរក្រសួង រួមមានក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពលើកាងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ១២ ០០០ម ទទឹងខ្នងលើ ៦ម ស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដែលជាអ្នកទទួលការ។

 

បន្ទាប់ពីបានចុះពិនិត្យខ្សែផ្លូវរួចក្រុមការងារបានប្រជុំពិភាក្សាសម្រេចឯកភាពទទួលយកការបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវ១ខ្សែនេះ ។

photo 2025 06 20 13 35 24 photo 2025 06 20 13 35 27 photo 2025 06 20 13 35 31 photo 2025 06 20 18 59 01 photo 2025 06 20 18 59 02 photo 2025 06 20 18 59 03 photo 2025 06 20 18 59 04 photo 2025 06 20 19 21 17 photo 2025 06 20 19 21 18 photo 2025 06 20 20 57 37

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522