เว็บหวยออนไลน์

ឯកឧត្តម ជី សុីថា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ២ ៦០០ម និងសំណង់សិល្បការ្យមួយចំនួន នៅស្រុកស្រីស្នំ ខេត្តសៀមរាប

ចែលរំលែក
photo 2025 02 24 19 04 43

ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ ១២រោច ខែមាឃ  ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ  ឆ្នាំ២០២៥ ឯកឧត្តម ជី សុីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រស្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ និងមន្រ្តីបច្ចេកទេសនៃ គ.ត.វ. ព្រមទាំងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ២ ៦០០ម និងសំណង់សិល្បការ្យមួយចំនួន  ស្ថិតនៅភូមិល្បើក ទៅភូមិក្លាំងហាយ ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

 

ជាមួយគ្នានេះខ្ញុំបាទ បានសំណូមពរបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមេត្តាអធ្យាស្រ័យ អភ័យទោស ចំពោះរាល់ផលប៉ះពាល់ដោយអចេតនាដែលកើតមានឡើងដោយសារការស្ថាបនាផ្លូវនេះ និងសូមចូលរួមថែរក្សាការពារផ្លូវនេះនៅពេលស្ថាបនារួចជាស្ថាពរ៕

photo 2025 02 24 19 04 40 photo 2025 02 24 19 04 41 photo 2025 02 24 19 04 42 2 photo 2025 02 24 19 04 42 photo 2025 02 24 19 04 43 2 photo 2025 02 24 19 04 43 photo 2025 02 24 19 04 44 photo 2025 02 24 19 04 45 photo 2025 02 24 19 04 46 photo 2025 02 24 19 04 47 2 photo 2025 02 24 19 04 47 photo 2025 02 24 19 04 48 photo 2025 02 24 19 04 49 photo 2025 02 24 19 04 50 2 photo 2025 02 24 19 04 50 photo 2025 02 24 19 04 51

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522