เว็บหวยออนไลน์

ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ

ចែលរំលែក
photo 2025 05 06 14 46 05

ខេត្តកណ្តាល÷ នាព្រឹកថ្ងៃថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាក ជុងវុក ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា។

 

គម្រោងអភិវឌ្ឍន៍នេះសាងសង់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលនឹងចូលរួមចំណែកលើកកម្ពស់សុខមាលភាពសាធារណៈ និអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នង ០៦សង្កាត់ក្នុងក្រុងតាខ្មៅ និងរំដោះទឹកជំនន់នៅរដូវវស្សា ដោយប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់​នឹងត្រូវរៀបចំឡើងជាប្រព័ន្ធញែកដាច់ដោយឡែករវាងទឹកភ្លៀង​ និងទឹកកខ្វក់ ដែលក្នុងនោះមានការងារសាងសង់ធំៗចំនួន ២រួមមាន៖ ១. ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង ២. ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់។

 

គម្រោងនេះក៏មានរួមបញ្ចូលផងដែរ នូវការហ្វឹកហាត់ប្រតិបត្តិការ និងថែទាំរយៈពេល១ឆ្នាំ សម្រាប់ការបង្កើន និងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកអង្គភាពទទួលខុសត្រូវលើការងារប្រតិបត្តិការ និងថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់៕

photo 2025 05 06 14 46 05

photo 2025 05 06 14 46 05 3photo 2025 05 06 14 46 05 2photo 2025 05 06 14 46 05 4 photo 2025 05 06 14 46 05 5 photo 2025 05 06 14 46 05 6 photo 2025 05 06 14 46 05 7 photo 2025 05 06 14 46 05 8  photo 2025 05 06 14 46 06 2 photo 2025 05 06 14 46 06 3 photo 2025 05 06 14 46 06 4 photo 2025 05 06 14 46 06 photo 2025 05 06 14 54 19 photo 2025 05 06 14 57 32

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522