ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពី “ប្រព័ន្ធទឹកកខ្វក់”
- ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោកស្រី ទូច សម្ភស្ស អគ្គនាយករងបច្ចេកទេស និង សេង អ៊ាមហ៊រ អនុប្រធាននាយកដ្ឋាន បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពី “ប្រព័ន្ធទឹកកខ្វក់” ជូនដល់ ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងគ្រប់អង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន៕

