เว็บหวยออนไลน์

ឯកឧត្តម ជា ស៊្រុន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសខ្សែផ្លូវអាទិភាព ដើម្បីដាក់ក្នុងគម្រោងស្ថាបនា ក្នុងឆ្នាំ២០២៦ នៅតាមរាជធានី ខេត្ត ទាំង២៥

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ជា ស៊្រុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសខ្សែផ្លូវអាទិភាព ដើម្បីដាក់ក្នុងគម្រោងស្ថាបនាក្នុងឆ្នាំ២០២៦ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋានជំនាញ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត។

 

កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើខ្សែផ្លូវអាទិភាពដែលមាននៅក្នុងផែនការមេផ្លូវជនបទ ២០២៥-២០២៧ ដើម្បីស្ថាបនា ស្ដារឡើងវិញ  និងលើកកម្រិតគុណភាព នៅតាមរាជធានី ខេត្ត ទាំង២៥ ក្នុងឆ្នាំ២០២៦ ខាងមុខនេះ និងបានដាក់បញ្ចូលខ្សែផ្លូវថ្មី ចូលក្នុងផែនការ ៣ឆ្នាំរំកិល ២០២៦-២០២៨។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើខ្សែផ្លូវ និងស្ពាន សរុបចំនួន ២១៣គម្រោង ដោយអង្គប្រជុំបានសម្រេចជ្រើសរើសខ្សែផ្លូវ និងស្ពានអាទិភាព ចំនួន ១៩៣គម្រោង ដើម្បីពិនិត្យ ពិភាក្សាបន្ដ និងដាក់ចូលក្នុងផែនការ ៣ឆ្នាំរំកិល ២០២៦-២០២៨ បន្ដទៀតរបស់ក្រសួង ៕

3H2A6453 scaled 3H2A6462 scaled 3H2A6463 scaled 3H2A6464 scaled 3H2A6466 scaled 3H2A6467 scaled 3H2A6468 scaled 3H2A6469 scaled 3H2A6470 scaled 3H2A6471 scaled 3H2A6472 scaled 3H2A6473 scaled 3H2A6476 scaled 3H2A6477 scaled 3H2A6479 scaled 3H2A6481 scaled 3H2A6482 scaled DSC 6448 scaled DSC 6450 scaled DSC 6452 scaled DSC 6458 scaled DSC 6461 scaled DSC 6463 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522