ឯកឧត្តម ឆាយ ឬទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងការរៀបចំផែនការយុទ្ធសាស្ត្រ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣។

Share
1 7

ឯកឧត្តម ឆាយ ឬទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងការរៀបចំផែនការយុទ្ធសាស្ត្រ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣។

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាង ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមជាថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសរៀបចំផែនការយុទ្ធសាស្រ្ដ ព្រមទាំងនាយកដ្ឋានជំនាញពាក់ព័ន្ធ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងកញ្ញាឱសថបណ្ឌិត ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស បានធ្វើបទបង្ហាញស្ដីពី វឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្រ្ដ ស្ដីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣ ផែនការយុទ្ធសាស្រ្តនេះមានចក្ខុវិស័យ ប្រជាជននៅតំបន់ជនបទ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ បរិយាបន្ន ភាពធន់ និងនិរន្ដរភាព ។

កិច្ចប្រជុំបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងបានចូលរួមជាធាតុចូលដ៏មានសារៈសំខាន់ដើម្បីធ្វើអោយសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចយកទៅអនុវត្តក្រោយពេលដាក់ចេញជាផ្លូវការមានប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពខ្ពស់ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅជនបទ។ ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស ដែលបានរៀបចំឯកសារគតិយុត្តនានា ធ្វើឱ្យលេចចេញជាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនាពេលនេះឡើង និងបានផ្ដល់នូវអនុសាសន៍មួយចំនួនជូនដល់ក្រុមការងាររៀបចំ កែសម្រួលចំនុចដែលនៅខ្វះខាត ដើម្បីធ្វើអោយផែនការយុទ្ធសាស្រ្តនេះស្របតាមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា៕

Phnom Penh: On Thursday morning, June 11, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a review meeting on the draft Strategic Plan for Rural Clean Water Supply Sanitation and Hygiene 2026–2033 with the participation of H.E. the Permanent Secretary of State, senior leaders of the technical working group responsible for drafting the plan, and relevant department directors.

To open the session, H.E Chreay Pom, Director General for Technical Affairs, and Pharm.D. Chanthet Sokhatheva, Deputy Director General for Technical Affairs, presented the progress of the drafting process. The plan’s vision is to ensure that people in rural areas receive clean water supply and sanitation services that are equitable, inclusive, resilient, and sustainable.

The meeting conducted a thorough review of the draft and provided substantive inputs to make the plan comprehensive and ready for effective, impactful implementation after official adoption—responsive to the needs of rural communities.

In closing, the Minister expressed appreciation and high regard for the leadership and technical teams for preparing the necessary evidence-based documents leading to the current draft. He also offered recommendations to the drafting team to refine remaining gaps so that the Strategic Plan aligns with the Pentagon Strategy, Phase I, and the National Policy on Rural Development 2025–2035 of the Royal Government, under the prudent leadership of Prime Minister Samdech Moha Bovor Thipdei Hun Manet.

1 7 2 7 3 7 4 5 5 4 6 3 7 2 8 3 9 3 10 3 11 6 12 3 13 3 14 4 15 3 16 3 20DSC 6665 20DSC 6667 20DSC 6668 20DSC 6669 21 3 30 30DSC 7968 30DSC 7972 30DSC 8001 30DSC 8005 30DSC 8029 30DSC 8036 30DSC 8039 30DSC 8057 31 33 34 35 36 37

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង