ឯកឧត្តម ឆាយ ឫទ្ធិសែន អនុញ្ញាតជូន លោក DATUK PHAN Ying Tong ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ Oriental និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
- ១៣ នាទីមុន ថ្ងៃទី៦ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អនុញ្ញាតជូន លោក DATUK PHAN Ying Tong ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ Oriental និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង បានអនុញ្ញាតជូន លោក DATUK PHAN Ying Tong ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ Oriental និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះលោកប្រធានក្រុមប្រឹក្សាភិបាលនិងសហការី ដែលបានអញ្ជើញមកនាឱកាសនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមកនិងគោលដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវយុទ្ធសាស្ដ្រចំនួន ៥ ដែលបានកំណត់ក្នុងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំពិនិត្យលទ្ធផលក្នុងការធ្វើកិច្ចសហប្រតិបត្តិការនិងការវិនិយោគនានាពីវិស័យឯកជន ជាពិសេសវិស័យធនាគារពាក់ព័ន្ធនឹងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍភូមិគំរូនៅប្រទេសកម្ពុជាមានការរីកចម្រើននៅឆ្នាំ២០៥០។
បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក លោកប្រធានក្រុមប្រឹក្សាភិបាលធនាគារ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងសន្ទុះមួយដ៏លឿនរបស់កម្ពុជា។ លោកក៏បានជម្រាបជូនអំពីប្រវត្តិ ចក្ខុវិស័យ និងគោលដៅរបស់ធនាគារ ដែលធនាគារមិនមែនផ្ដោតតែលើប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្ដែធនាគារផ្ដោតលើការផ្ដល់សេវាកម្មសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពផងដែរ តាមរយៈការធ្វើប្រតិបត្តិការដោយប្រើប្រាស់ប្រព័ន្ធឌីជីថល។ ជាងនេះទៅទៀត ធនាគារ Oriental ក៏មានកិច្ចសហការជាមួយស្ថាប័នជាច្រើនទៀតទាំងស្ថាប័នសាធារណៈ និងឯកជន ព្រមទាំងបានស្នើសុំក្រសួងអភិវឌ្ឍន៍ជនបទពិនិត្យលទ្ធភាព ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាសម្រាប់ធ្វើការងារពិពិធកម្មនិងការអភិវឌ្ឍសហគមន៍ជនបទ ផងដែរ
ជាលទ្ធផលនៃជំនួប ភាគីទាំងពីរ បានបង្ហាញនូវសញ្ញាជាវិជ្ជមានសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសពាក់ព័ន្ធនឹងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការងារអភិវឌ្ឍន៍ភូមិគំរូនៅតំបន់ជនបទនៅទូទាំងប្រទេសឱ្យសម្រេចបានជោគជ័យ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ៕
Phnom Penh: On the Monday morning , April 6, 2026, at the Ministry of Rural Development, H.E. Chhay Rithisen, Minister of Rural Development, accompanied by senior ministry leadership, received Datuk Phan Ying Tong, Founder and Chairman of the Board of Oriental Bank, and his delegation for a courtesy call and discussions on cooperation.
To open the meeting, the Minister warmly welcomed the Chairman and delegation on the occasion of their visit. He briefed the delegation on Cambodia’s development under the shelter of peace and under the wise and correct leadership of Samdech Akka Moha Sena Padei Techo Hun Sen, the Father of Peace of Cambodia, former Prime Minister and current President of the Senate, and under the continued principled leadership of Samdech Moha Bovor Thapadei Hun Manet, Prime Minister of the Kingdom of Cambodia, through the rollout of the Pentagonal Strategy—Phase I aimed at realizing the Cambodia 2050 vision of becoming a high‑income country. The Minister went on to highlight the achievements attained so far and the Ministry of Rural Development’s objectives, pursued through five strategies set out in the National Policy on Rural Development 2025–2035, which envisions “building Cambodia’s rural society to be prosperous with inclusiveness, equity, and sustainability.” He also invited consideration of opportunities for cooperation and investment from the private sector,especially the banking sector to help drive rural economic diversification and the development of model villages so that Cambodia can achieve strong progress by 2050.
Following the Minister’s welcome remarks, the Bank’s Chairman offered congratulations and high appreciation for Cambodia’s rapid development. He outlined the bank’s history, vision, and goals, emphasizing that the bank focuses not only on profit but also on delivering quality, development‑oriented services through digital operations. Furthermore, Oriental Bank is cooperating with a range of public and private institutions and requested the Ministry of Rural Development to consider possibilities for establishing joint cooperation mechanisms to support diversification and the development of rural communities.
As an outcome of the meeting, both sides signaled positively toward cooperation particularly to promote rural economic diversification and the development of model villages across the country in alignment with the strategic plans of the Ministry of Rural Development.
