ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការលើកកម្ពស់ការងារផ្សព្វផ្សាយជាសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការលើកកម្ពស់ការងារផ្សព្វផ្សាយជាសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ដោយឡែកមន្ដ្រីរាជការ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)។
ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើបទបង្ហាញអំពី របៀបនៃការចូលរួមក្នុងការលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយជាសាធារណៈ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីពង្រីកវិសាលភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត។
អញ្ជើញមានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមអ្នកនាំពាក្យ និងក្រុមព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ក្នុងការជំរុញការផ្សព្វផ្សាយនូវសមិទ្ធផលនានាក្នុងវិស័យអភិវឌ្ឍន៍ជនបទ បានយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់អង្គភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ទាំងនៅទីស្ដីការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ចូលរួមចែករំលែក និងផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធផលនៃការអភិវឌ្ឍក្នុងវិស័យអភិវឌ្ឍន៍ជនបទ ទៅកាន់សាធារណជនឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត៕
Phnom Penh: On Monday morning, September 14, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, presided over a meeting on strengthening the Ministry’s public communications. The meeting was attended in person by the Secretary of State, ministry leaders, and senior officials, while civil servants and the Provincial Departments of Rural Development from all 25 capital–provincial administrations joined virtually via Zoom.
H.E. Pit Karona, Under Secretary of State and the Ministry’s Spokespersons, presented approaches to enhance public outreach to broaden the reach of reliable information to citizens. In his remarks, the Minister praised and highly valued the Ministry’s spokespersons and information teams for their active roles in effectively communicating achievements in the rural development sector. He also offered key guidance to leaders and officials across all units, both at the central ministry and in the capital–provincial departments to proactively share and publicize the Royal Government’s accomplishments, as well as progress in rural development, even more widely with the public.


