เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការប្រកាសគណៈគ្រប់គ្រងគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការប្រកាសគណៈគ្រប់គ្រងគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបាននូវសមិទ្ធផលជាច្រើនជូនរាជរដ្ឋាភិបាល ក្រោមចក្ខុវិស័យវែងឆ្ងាយប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន អនុវត្តកំណែទម្រង់ដែលក្នុងនោះមាន ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្ដោតទៅលើការពង្រឹង ៧០% និងពង្រីក ៣០% ។ ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទ បានកែទម្រង់ជាបណ្ដើរៗ ដើម្បីរក្សាស្ថិរភាពថ្នាក់ដឹកនាំ និងមន្រ្ដីរាជការប្រកបដោយគុណភាព និងគុណតម្លៃលើវិស័យអភិវឌ្ឍន៍ជនបទ ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ចំនួន ១៧គម្រោង ដោយប្រើប្រាស់ហិរញ្ញប្បទានពីដៃគូសម្រាប់អភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទ ។ ការប្រកាសគណៈគ្រប់គ្រងគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទនាពេលនេះ គឺរៀបចំដើម្បីបង្កើនប្រសិទ្ធភាពការងារ ទាំងការគ្រប់គ្រង និងរបៀបរបបការងារ ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំផ្សេងៗរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសគឺគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ៕

2 4 scaled 4 3 5 3 6 3 7 3 1 8 4 9 4 1 10 3 1 10.1 11 4 12 4 13 5 14 5 15 5 16 5 17 4

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522