ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីកម្រិតមធ្យមសិក្សានៃ “សាលាស្មាយលីង ហ្គេខូអេឌូខេសិន ខេមផឹស”
- ៤ ម៉ោងមុន ថ្ងៃទី១៨ ខែវិច្ឆិកា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីកម្រិតមធ្យមសិក្សានៃ “សាលាស្មាយលីង ហ្គេខូអេឌូខេសិន ខេមផឹស”
[English Below] ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីកម្រិតមធ្យមសិក្សានៃ សាលាស្មាយលីង ហ្គេខូអេឌូខេសិន ខេមផឹស (Smiling Gecko Education Campus) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
សាលាស្មាយលីង ហ្គេខូអេឌូខេសិន ខេមផឹស នៃអង្គការតុកកែញញឹមកម្ពុជា ស្ថិតក្នុងភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានផ្ទៃដីទំហំប្រមាណ ១៥០ហិកតា។ អង្គការតុកកែញញឹមកម្ពុជា ត្រូវបានបង្កើតឡើង និងចុះបញ្ជីជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកជាផ្លូវការជាមួយក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៤។ នៅឆ្នាំ២០១៧ អង្គការបានបង្កើត “សាលាស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស” ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាព ចាប់ពីកម្រិតអប់រំកុមារតូច រហូតដល់កម្រិតមធ្យមសិក្សា ដល់កុមារនៅតំបន់ជនបទ និងកុមារមកពីគ្រួសារខ្វះខាត។ អស់រយៈពេល ១០ឆ្នាំ មកនេះ អង្គការតុកកែញញឹមកម្ពុជា បានបំពេញបេសកកម្មមនុស្សធម៌ និងអភិវឌ្ឍន៍សង្គម ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដោយរួមបញ្ចូលវិស័យប្រតិបត្តិការសំខាន់ៗចំនួន៦ គឺ វិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កសិកម្មនិងផលិតកម្ម បដិសណ្ឋារកិច្ចនិងទេសចរណ៍ វប្បធម៌និងសិល្បៈ និងការអភិវឌ្ឍសហគមន៍។ បច្ចុប្បន្ន សាលាស្មាយលីង ហ្គេខូអេឌូខេសិន ខេមផឹស បានផ្តល់ជូននូវការអប់រំដល់កុមារដែលគ្រួសារមានជីវភាពខ្វះខាតក្នុងសហគមន៍ ចំនួន ៦០៤នាក់ ដោយអនុវត្តតាមកម្មវិធីសិក្សាជាតិជាភាសាខ្មែរ រួមបញ្ចូលជាមួយភាសាអង់គ្លេស បច្ចេកវិទ្យា និងបំណិនជីវិត ដើម្បីបំពាក់បំប៉ន សិស្សឱ្យទទួលបានទាំងចំណេះដឹង និងចំណេះធ្វើ ប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាព។ ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីកម្រិតមធ្យមសិក្សានាឆ្នាំ២០២៦ នេះ ជាសមិទ្ធផលថ្មីមួយទៀត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនសិស្ស និងការពង្រីកកម្រិតថ្នាក់សិក្សា សំដៅចូលរួមលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតកម្ពុជា៕
H.E. Chhay Rithisen attends as a member of the presidium at the inauguration ceremony to officially open the new secondary level school building of the “Smiling Gecko Education Campus”
Kampong Chhnang Province: On the morning of Wednesday, November 18, 2026, H.E. Chhay Rithisen, Minister of Rural Development, First Vice Chair of the Royal Government’s working group assigned to Kampong Chhnang Province, and Chair of the Royal Government’s grassroots working groups for Samakki Meanchey District and Tuek Phos District, attended as a member of the presidium at the inauguration ceremony to officially put into use the new secondary level school building of the Smiling Gecko Education Campus, under the high auspices of H.E. Hun Many, Deputy Prime Minister and Minister of Civil Service.
The Smiling Gecko Education Campus of the Smiling Gecko Cambodia organization is located in Srae Sar Village, Tbaeng Kpos Commune, Samakki Meanchey District, Kampong Chhnang Province, on a land area of about 150 hectares. Smiling Gecko Cambodia was established and registered as a non governmental organization locally with the Ministry of Interior in 2014. In 2017, the organization founded the “Smiling Gecko Education Campus” to provide quality education from early childhood through secondary level to children in rural areas and children from disadvantaged families. Over the past 10 years, Smiling Gecko Cambodia has pursued humanitarian and social development missions to help reduce poverty and improve community livelihoods by integrating six key operational sectors: education; vocational training; agriculture and production; hospitality and tourism; culture and the arts; and community development. Currently, the Smiling Gecko Education Campus provides education to 604 children from economically disadvantaged families in the community, following the national curriculum in Khmer and integrating English, technology, and life skills to equip students with knowledge and practical competencies, with quality, equity, and effectiveness. The inauguration and commissioning of the new secondary level school building in 2026 is another achievement, responding to rising student numbers and the expansion of grade levels, and aiming to contribute to enhancing education quality and developing human resources for Cambodia’s future.





