ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះត្រួតពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ២ខ្សែ និងស្ពានបេតុងចំនួន ១ទីតាំង នៅក្នុងខេត្តកំពត

Share
1 6

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះត្រួតពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ២ខ្សែ និងស្ពានបេតុងចំនួន ១ទីតាំង នៅក្នុងខេត្តកំពត

English Below] ខេត្តកំពត៖ នាថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ២ខ្សែ និងស្ពានបេតុងចំនួន ១ទីតាំង នៅក្នុងខេត្តកំពត ដូចខាងក្រោម៖

ទីតាំងទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ១,០០គ.ម. ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន រួមមាន លូប្រអប់មុខបីចំនួន ១កន្លែង, លូមូលមុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ២កន្លែង។
ផ្លូវនេះ ត្រូវបានអនុវត្តការសាងសង់ ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៥ បានដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។

ទីតាំងទី២៖ ខ្សែផ្លូវល្បាយក្រួស មានប្រវែង ១,០០គ.ម. ស្ថិតនៅក្នុងភូមិតេជោអភិវឌ្ឍន៍ ដោយឆ្លងកាត់ មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី – ហ៊ុន សែន កោះស្លា, មណ្ឌលសុខភាព ១កន្លែង, សាលាបឋមសិក្សា ១កន្លែង, សាលាអនុវិទ្យាល័យ ១កន្លែង, សាលាវិទ្យាល័យ ១កន្លែង, វត្ត ១កន្លែង សរុបអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ១៨៤គ្រួសារ ស្មើនឹង ៨ ០៧០នាក់។

ផ្លូវទាំងពីរខ្សែខាងលើនេះ ស្ថិតក្នុងតំបន់ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក មានផ្ទៃដីទំហំ ១ ២៨៨ហិកតា បែងចែកជា ០៣ភូមិ គឺភូមិតេជោអភិវឌ្ឍន៍ ភូមិតេជោអន្លង់ក្មេងលេង និងភូមិតេជោក្បាលដំរី ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងក្នុងឆ្នាំ២០១១ ដើម្បីធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ សម្រាប់គោលដៅសម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលចូលនិវត្តន៍មកពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។

ទីតាំងទី៣៖ អញ្ជើញពិនិត្យស្ពានដំរីផុង ជាស្ពានបេតុង ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុង សងខាងក្បាលស្ពានប្រវែងសរុប ២០០ម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ចិន ឃុំស្ទឹងកែវ ទៅកាន់ភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ដោយមានអ្នកទទួលផលសរុបចំនួន ២ ៨៨០គ្រួសារ ស្មើនឹង ១២ ២៥១នាក់។ ស្ពាននេះ ត្រូវបានអនុវត្តការសាងសង់ដោយនាយកដ្ឋានកងវិស្វកម្ម នៃក្រសួងការពារជាតិត្រូវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ និងបានបញ្ចប់ការសាងសង់ ១០០% កាលពីខែតុលា កន្លងទៅនេះ ដោយប្រើប្រាស់ប្រភពថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សូមជម្រាបជូនដែរថា ស្ពានដំរីផុងនេះ កាលពីមុនស្ពានឈើចាស់ទ្រុឌទ្រោម ហើយត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរឱ្យក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ជាស្ពានបេតុង។ បន្ទាប់ពីសាងសង់ស្ពានបេតុងនេះរួចរាល់ អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានេះ បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋ៕

H.E. Chhay Rithisen pays an inspection visit to assess the quality of two rural road sections and one concrete bridge in Kampot province
Kampot province: On Wednesday, November 11, 2026, H.E. Chhay Rithisen, Minister of Rural Development, together with senior leaders, led technical officials from the Ministry and the Kampot Provincial Department of Rural Development, as well as local authorities, to inspect the quality of two rural road sections and one concrete bridge in Kampot province, as follows:
Location 1: A DBST road, 1.00 km long and 6 meters wide. The road has gravel mixed soil shoulders on both sides, each 1 meter wide, and includes several structures: one triple cell box culvert, one double round culvert, and two single round culverts. This road was implemented in 2025 by the Department of Rural Road Infrastructure of the Ministry of Rural Development using Royal Government funds.
Location 2: A 1.00 km gravel road section located in Techo Aphpivoth village. It passes by the Bun Rany–Hun Sen Koh Sla Referral Hospital, one health center, one primary school, one lower secondary school, one high school, and one pagoda. The total number of direct beneficiaries is 2,184 households, equal to 8,070 people.
The two road sections above lie within a social land concession area for former armed forces and their families, located in Techo Aphpivoth commune, Chhouk district, with a total area of 1,288 hectares divided into three villages: Techo Aphpivoth, Techo Anlong Kmeng Leng, and Techo Kbal Damrei. The Royal Government established this area in 2011 by designating private state land for social land concessions to former members of the armed forces and their families who retired from the Ministry of National Defense and the Ministry of Interior.
Location 3: An inspection of the Damrei Phong Bridge, a 60-meter-long, 8-meter-wide concrete bridge, with concrete-paved approaches on both sides totaling 200 meters in length and 7 meters in width. It connects Kampong Chen village, Stueng Keo commune, to Don Suy village, Thmei commune, in Tuek Chhou district, with a total of 2,880 households, equal to 12,251 people. The Engineering Department of the Ministry of National Defense constructed this bridge. Work commenced on March 12, 2026, and reached 100% completion in October, funded by the Ministry of Rural Development.
Please be informed that the Damrei Phong Bridge was previously an old, dilapidated wooden bridge. Local authorities and residents requested that the Ministry of Rural Development build a concrete bridge. After the new concrete bridge was completed, local authorities and residents expressed their gratitude to the Samdech Moha Borvor Thipadei Hun Manet Prime Minister of the kingdom of Cambodia through the Ministry of Rural Development, for addressing the people’s difficulties.

1 6 14photo 2026 11 11 10 51 24 14photo 2026 11 11 10 51 23 13DSC 5642 13DSC 5611 13DSC 5608 10 6 7photo 2026 11 11 10 47 44 7photo 2026 11 11 10 47 37 6DSC 5590 6DSC 5571 6DSC 5523 5 5 4 7

3 7
default

2 6

14photo 2026 11 11 10 51 25 17DSC 5766 17DSC 5765 17DSC 5749 17DSC 5745 17DSC 5739 2 17DSC 5729 17DSC 5715 2 17DSC 5713 17DSC 5706 17DSC 5693 17DSC 5691 17DSC 5690 17DSC 5672 15 4 14photo 2026 11 11 10 51 28 14photo 2026 11 11 10 51 28 2 14photo 2026 11 11 10 51 27

17DSC 5776

18DJI 0577
default
18DJI 0557
default
18DJI 0547
default
18DJI 0540
default
18DJI 0536
default
18DJI 0529
default
18DJI 0525
default

17DSC 5846 17DSC 5792 17DSC 5788 17DSC 5779

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង