ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

Share
1 11

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំបានដំណើរការដោយមានការធ្វើបទបង្ហាញនូវវឌ្ឍនភាពនៃការរៀបចំសេចក្ដីព្រាង ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣ ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទ។ បន្ទាប់មក អង្គប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ និងផ្ដល់ធាតុចូលដ៏មានសារៈសំខាន់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រដែលក្រុមការងារបច្ចេកទេសបានរៀបចំ ដើម្បីបំពេញបន្ថែមលើចំណុចខ្វះចន្លោះ ដែលធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានជាក់ស្ដែង។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញដែលបានខិតខំយកចិត្តទុកដាក់រៀបចំឯកសារដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានផ្ដល់អនុសាសន៍ដល់នាយកដ្ឋានជំនាញ ឱ្យដាក់បញ្ចូលនូវធាតុចូលដែលទទួលបានពីអង្គប្រជុំទៅក្នុងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ ដើម្បីធានាថា ផែនការយុទ្ធសាស្ដ្រដែលបានរៀបចំ និងសម្រេចដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ មានសង្គតិភាពទៅនឹងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនដែរថា ដើម្បីធានាថាការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានការចូលរួមអនុវត្តសម្រេចដោយជោគជ័យ មានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដែលនឹងមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូអភិវឌ្ឍន៍ផងដែរ៕

 

H.E. Chhay Rithisen presided over a meeting to review progress on preparing the Ministry of Rural Development’s Rural Community Development Strategic Plan 2026–2033.
Phnom Penh: On Wednesday morning, October 21, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review progress on drafting the Rural Community Development Strategic Plan 2026–2033. The meeting was attended by the Standing Secretary of State; Excellencies, Lok Chumteav, ladies and gentlemen in leadership; and the Ministry’s technical officials.
The meeting began with a presentation on progress in preparing the draft Strategic Plan 2026–2033 by Mr. Dy Sarath, Director of the Department of Village and Rural Community Development. Participants then discussed the draft strategic plan prepared by the technical working group in detail and provided important inputs to fill remaining gaps, ensuring the draft is comprehensive and practically implementable. On this occasion, the Minister expressed praise and high appreciation to the leadership and specialist officers for their dedication in preparing this important document, and instructed the specialized departments to incorporate the inputs from the meeting into the draft strategic plan to ensure that the finalized plan, once officially issued, is consistent with the Royal Government’s National Policy on Rural Development 2025–2035 for the Seventh Legislature of the National Assembly, under the dynamic leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
Please be informed that, to ensure the Rural Community Development Strategic Plan 2026–2033 is comprehensive and implemented successfully, effectively, and with high credibility, the Ministry of Rural Development plans to organize a consultative workshop with participation from all relevant stakeholders at the national and sub-national levels, as well as development partner organizations.

1 11 11 12 10 15 9 9 8 11 7 12 6 10 4 11 5 14 3 11 2 11 12 11

13 10 30 1 29 1 28 1 27 1 26 3 25 3 24 2 23 2 22 1 21 4 20 4 19 5 18 8 17 7 16 7 15 7 14 8

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង