ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី២៥

Share
3 1

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី២៥

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ អ.ន.ក. វិស័យអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC 2026) លើកទី២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅវិមានសន្តិភាព។ ពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាននេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូជាសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈអភិបាលខេត្តរបស់កម្ពុជា។

សូមបញ្ជាក់ដែរថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨០ និងបច្ចុប្បន្នមានសមាជិកសរុបចំនួន១០ប្រទេស ដែលកំពុងបំពេញភារកិច្ចលើការងារអតីតយុទ្ធជនយ៉ាងសកម្មតាមបណ្តាប្រទេសរៀងៗខ្លួននៅក្នុងតំបន់។ សម្រាប់ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានចូលជាសមាជិក VECONAC តាំងពីឆ្នាំ២០១០ ក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងបានពង្រឹងទំនាក់ទំនងជាមួយសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាមិត្ត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនានាផងដែរ។ ដោយឡែក មហាសន្និបាតលើកទី២៥នេះ VECONAC គ្រោងនឹងទទួលបញ្ចូលក្រុមប្រឹក្សាអ្នកតស៊ូរំដោះជាតិនៃប្រទេសទីម័រឡេស្តេ ជាសមាជិកថ្មីទី១១។ ការពង្រីកសមាជិកភាពនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើន និងការពង្រឹងតួនាទីរបស់ VECONAC ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីរួបរួម សាមគ្គីភាព និងការប្តេជ្ញាចិត្តរួមក្នុងការថែរក្សាតម្លៃនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់អតីតយុទ្ធជននៅទូទាំងតំបន់៕

 

H.E. Chhay Rithisen attends the opening of the 25th General Assembly of the Veterans Confederation of ASEAN Countries as a guest of honor
Phnom Penh: On Monday morning, October 5, 2026, H.E. Chhay Rithisen, Minister of Rural Development, a member of the Standing Committee of the Cambodian Veterans and Retirees Association and Chair of Rural Development Sector Committee, attended as a guest of honor the opening ceremony of the 25th General Assembly of the Veterans Confederation of ASEAN Countries (VECONAC 2026), presided over by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia and First Vice President of Cambodian Veterans and Retirees Association, at the Peace Palace. Delegations from VECONAC member associations, senior officials of the Royal Government of Cambodia, and provincial governors attended the opening ceremony.
Please note: The Veterans Confederation of ASEAN Countries (VECONAC) was established on December 19, 1980, and currently has 10 member countries, actively fulfilling veteran-related duties in their respective nations across the region. The Cambodian Veterans and Retirees Association, which joined VECONAC in 2010, has actively participated in regional cooperation and strengthened relations with veterans’ associations of friendly countries through experience-sharing and various cooperation agreements. For this 25th General Assembly, VECONAC plans to admit the National Liberation Combatants Council of Timor-Leste as the 11th new member. This expansion reflects VECONAC’s growth and strengthened role, and demonstrates a spirit of unity, solidarity, and shared commitment to upholding the values of peace, friendship, and cooperation to enhance the well-being and quality of life of veterans throughout the region.

1 1 scaled 113 scaled 112 scaled 111 scaled 10 1 scaled 9 1 scaled ៧ scaled 6 1 scaled 5 1 scaled 4 1 scaled 3 1 scaled 2 1 scaled

11 1 scaled 22DSC 3132 scaled 20DSC 3038 scaled 20DSC 3028 scaled 20DSC 3012 scaled 20DSC 2997 scaled 20DSC 2979 scaled 20DSC 2964 scaled 20DSC 2945 scaled 20DSC 2928 scaled 20DSC 2914 scaled 20DSC 2892 scaled 18 1 scaled 17 1 scaled 16 1 scaled 15 1 scaled 14 1 scaled 13 1 scaled

22DSC 3178 scaled 30 scaled 29 scaled 28 scaled 27 scaled 26 1 scaled 25 scaled 24 scaled 23 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង