ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចផ្សព្វផ្សាយ និងណែនាំស្ដីពីការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល តាមរយៈគម្រោងស្ដារជីវភាព និងការផ្ដល់ការងារជាបណ្ដោះអាសន្ន

Share
1 13

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចផ្សព្វផ្សាយ និងណែនាំស្ដីពីការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល តាមរយៈគម្រោងស្ដារជីវភាព និងការផ្ដល់ការងារជាបណ្ដោះអាសន្ន

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចផ្សព្វផ្សាយ និងណែនាំស្ដីពីការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល តាមរយៈគម្រោងស្ដារជីវភាព និងការផ្ដល់ការងារជាបណ្ដោះអាសន្ន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ខេត្តគោលដៅចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)។

អញ្ជើញមានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិដែលប្រជាពលរដ្ឋកំពុងប្រឈម ជាពិសេសប្រជាពលរដ្ឋដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីអន្ដរាគមន៍គ្រប់ជ្រុងជ្រោយ ដើម្បីជួយស្ដារជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋនៅតំបន់ជនបទ និងជាពិសេសគ្រួសារក្រីក្រមានការប៉ះពាល់ជាខ្លាំងពីវិបត្តិនេះ។ ជាមួយគ្នានេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចូលរួមអនុវត្តកម្មវិធីអន្តាគមន៍នេះ តាមរយៈការងារសាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទប្រហែល ៤ ០០០គ.ម. ដោយប្រើប្រាស់កម្លាំងពលកម្មជាមូលដ្ឋាន ប្រមាណ​ ៧០%។ គម្រោងនេះនឹងត្រូវអនុវត្ត សម្រាប់រយៈពេលសរុបប្រមាណ ១៨ខែ ហើយនឹងអាចផ្ដល់ការងារជាបណ្ដោះអាសន្នដល់ប្រជាពលរដ្ឋប្រហែល ១០ម៉ឺននាក់ នៅក្នុងខេត្តគោលដៅចំនួន ១៥ខេត្ត រួមមាន៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កំពត ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់នូវអនុសាសន៍មួយចំនួន ជូនដល់អង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ ដើម្បីចូលរួមចំណែកជំរុញ និងបង្កើនយន្តការសម្រាប់អនុវត្តគម្រោងខាងលើនេះ ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាពស្របតាមទិសដៅ គោលបំណង និងការរំពឹងទុក៕

 

H.E. Chhay Rithisen leads dissemination and guidance on implementing the Royal Government’s comprehensive intervention program through the Livelihood Restoration and Temporary Employment Project
Phnom Penh: On Monday afternoon, September 21, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a session to disseminate and provide guidance on implementing the Royal Government’s comprehensive intervention program through the Livelihood Restoration and Temporary Employment Project. The meeting was attended in person by senior ministry leaders, while target provincial Departments of Rural Development joined virtually via Zoom.
In his remarks, the Minister stated that, to respond to multiple concurrent crises facing the public, especially Cambodian migrant workers returning from Thailand, the Royal Government during the 7th Legislature of the National Assembly, under the leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, has launched a comprehensive intervention program to help restore the livelihoods of rural residents, particularly poor households severely affected by these crises.
The Ministry of Rural Development will support this intervention by constructing, repairing, and maintaining about 4,000 km of rural infrastructure, using labor-based methods for about 70% of the work. The project will be implemented over roughly 18 months and is expected to provide temporary employment to around 100,000 people in 15 target provinces: Banteay Meanchey, Oddar Meanchey, Preah Vihear, Battambang, Siem Reap, Kampong Thom, Kampong Cham, Tboung Khmum, Prey Veng, Svay Rieng, Takeo, Kampot, Pursat, Kampong Chhnang, and Kampong Speu.
In closing, the Minister offered several recommendations to the project management units and the target provincial Departments of Rural Development to help drive and strengthen the mechanisms needed to implement the project effectively, efficiently, and sustainably, in line with the program’s direction, goals, and expectations.

1 13 2 13 3 13 4 13 5 12 6 10 7 11 8 11 9 11 10 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង