ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ប៉ូការី ស្វេត – ជើងឯកវិទ្យាល័យ រដូវកាលទី៥ ឆ្នាំ២០២៥-២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
- ៧ នាទីមុន ថ្ងៃទី១២ ខែឧសភា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ប៉ូការី ស្វេត – ជើងឯកវិទ្យាល័យ រដូវកាលទី៥ ឆ្នាំ២០២៥-២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
[English Below] រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈអចិន្ដ្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ប៉ូការី ស្វេត – ជើងឯកវិទ្យាល័យ រដូវកាលទី៥ ឆ្នាំ២០២៥-២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រី្ដក្រសួងមុខងារសាធារណៈ និង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រដ៏ជក់ចិត្តនេះ ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី ប្រកួតជាមួយក្រុមបាល់ទាត់វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្រោមសម្រែក ហ៊ោកញ្ជ្រៀវយ៉ាងកុះករពីសំណាក់អ្នកគាំទ្រប្រមាណ ៨,០០០នាក់ ដែលបាន ចូលរួមបង្កើតបរិយាកាសយ៉ាងពុះកញ្ជ្រោលពេញផ្ទៃពហុកីឡដ្ឋានជាតិ។
ក្រៅពីការប្រកួត កម្មវិធីក៏មានការសម្តែងសិល្បៈ និងការសម្តែងតេក្វាន់ដូរ ក្រុមកុមារយ៉ាងពិសេស ដែលបានញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាព អធិកអធម។
Phnom Penh: On Tuesday afternoon, May 12, 2026, His Excellency Chhay Rithisen, Minister of Rural Development, Member of the Permanent Committee of the Union of Youth Federations of Cambodia, and Honorary Chairman of the Union of Youth Federations of Cambodia’s Working Group for Rural Development, attended the closing ceremony of the “Pocari Sweat – High School Championship” football tournament, 5th season 2025-2026, under the high presidency of His Excellency Hun Many, Deputy Prime Minister, Minister of Public Function, and President of the Union of Youth Federations of Cambodia, at the Olympic National Stadium. In a gripping final showdown, the Indradevi High School football team took on Chea Sim Samaki High School. An enthusiastic crowd of about 8,000 supporters packed the National Stadium, fueling an intense and vibrant atmosphere. The excitement extended beyond the game with captivating cultural performances and a special youth Taekwondo display, making the event truly spectacular.
