ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លើវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ និងការរៀបចំប្រព័ន្ធគ្រប់គ្រងបន្ទប់ប្រជុំ និងព័ត៌មានបេសកកម្ម របស់មន្ត្រីរាជការ (MRD Portal) នៃក្រសួងអភិវឌ្ឍន៍ជនបទ
- ១ ម៉ោងមុន ថ្ងៃទី៦ ខែឧសភា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លើវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ និងការរៀបចំប្រព័ន្ធគ្រប់គ្រងបន្ទប់ប្រជុំ និងព័ត៌មានបេសកកម្ម របស់មន្ត្រីរាជការ (MRD Portal) នៃក្រសួងអភិវឌ្ឍន៍ជនបទ
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងឆ្លងរបៀបវារៈ ចំនួន២ រួមមាន៖ ទី១. វឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ និងទី២. ការរៀបចំប្រព័ន្ធគ្រប់គ្រងបន្ទប់ប្រជុំ និងព័ត៌មានបេសកកម្ម របស់មន្ត្រីរាជការ (MRD Portal) នៃក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំមានដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសពាក់ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ជាកិច្ចចាប់ផ្ដើម អង្គប្រជុំបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ដែលក្រុមការងារចំពោះកិច្ចបានរៀបចំ ព្រមទាំងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់មួយចំនួនបន្ថែមទៀត ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ដ្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តសម្រេចបានដោយជោគជ័យ ឆ្លើយតបទៅនឹងនិន្នាការនៃការរីកចម្រើនសេដ្ឋកិច្ចនិងសង្គមជាក់ស្ដែងនៅទូទាំងប្រទេស។ សូមជម្រាបជូនផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ក្នុងគោលបំណងបង្កើនការតភ្ជាប់បណ្ដាញផ្លូវជនបទនៅទូទាំងប្រទេសឱ្យមានភាពប្រទាក់ក្រឡា ប្រកបដោយភាពធន់ និងមានការគ្រប់គ្រងដោយប្រសិទ្ធភាព និងនវានុវត្តន៍ ដែលជាការរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅនៃគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក៏ដូចជាចូលរួមចំណែកសម្រេចនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការបន្ដវេនដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់មក អង្គប្រជុំបានធ្វើពិនិត្យ និងពិភាក្សាលើរបៀបវារៈទី២ ស្ដីពីការរៀបចំប្រព័ន្ធគ្រប់គ្រងបន្ទប់ប្រជុំ និងព័ត៌មានបេសកកម្ម របស់មន្ត្រីរាជការ (MRD Portal) នៃក្រសួងអភិវឌ្ឍន៍ជនបទ។ តាមរយៈការធ្វើបទបង្ហាញដោយមន្ដ្រីបច្ចេកទេស ឯកឧត្តមរដ្ឋមន្ដ្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ដែលបានយកចិត្តទុកដាក់បង្កើតជាប្រព័ន្ធគ្រប់គ្រងនោះឡើង ដើម្បីផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាពក្នុងប្រតិបត្តិចាំបាច់មួយចំនួនក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលជាសក្ខីភាពបញ្ជាក់អំពីការចូលរួមក្នុងការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕
Phnom Penh: On Wednesday afternoon, May 6, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review, discuss, and clear two agenda items: 1) Progress on drafting the 2026–2033 Rural Road Infrastructure Development Strategy; and 2) Development of the MRD Portal for managing meeting rooms and mission/travel information for civil servants.The session was attended by the Permanent Secretary of State, senior leadership, and relevant technical officials of the Ministry of Rural Development (MRD).
The meeting conducted a detailed review of the draft 2026–2033 strategy prepared by the working group and proposed further priority inputs to ensure the plan is comprehensive, practical, and achievable, in line with Cambodia’s socio‑economic development trends nationwide. MRD is preparing this strategy to strengthen connectivity of the rural road network nationwide with greater interlinkage, resilience, effective management, and innovation—contributing to the National Policy on Rural Development 2025–2035 and supporting Phase I of the Royal Government’s Pentagonal Strategy of the 7th Legislature under the leadership of Samdech Moha Bovorthipadei Hun Manet, Prime Minister.
After a technical presentation, the Minister commended the leadership and technical teams for establishing the internal digital system to streamline essential operations—specifically meeting‑room management and officials’ mission information—demonstrating MRD’s contribution to advancing public administration reform in the 7th Legislature through effective use of ICT.
