ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើសេចក្ដីព្រាងស្ដីពី ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈវិស័យអភិវឌ្ឍន៍ជនបទ
- ១១ នាទីមុន ថ្ងៃទី១០ ខែមិនា ២០២៦
- សកម្មភាពក្រសួង

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើសេចក្ដីព្រាងស្ដីពី ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈវិស័យអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ ព្រមទាំងក្រុមការងារលេខាធិការដ្ឋានកែទម្រង់សាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ ។
អង្គប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលដ៏មានសារសំខាន់ជាច្រើន ដែលជាការតម្រង់ទិសដល់ក្រុមការងារចំពោះកិច្ចសម្រាប់ធ្វើការបន្ដរៀបចំឯកសារនៃការកំណត់អំពីមុខតំណែងនិងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈវិស័យអភិវឌ្ឍន៍ជនបទ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ស្របតាមវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕
Phnom Penh: On Tuesday afternoon, 10 March 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review the draft on defining and describing professional positions in the rural development sector, with the participation of the Permanent Secretary of State, senior leadership, including Excellencies and Lok Chumteav, technical officials, and the working group of the Secretariat for Public Administration Reform of the Ministry of Rural Development.
The meeting reviewed, discussed, and provided numerous important inputs, serving as guidance for the working group to continue preparing the documents on defining positions and developing job descriptions for professional roles in the rural development sector accurately and effectively, in line with the key measures for public administration reform of the Royal Government during the 7th Legislature of the National Assembly, under the principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
