ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ៧ នាទីមុន ថ្ងៃទី១០ ខែមិនា ២០២៦
- សកម្មភាពក្រសួង

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមជាថ្នាក់ដឹកនាំ និងលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំ គ្រប់គ្រង និងរៀបចំបញ្ជីសារពើភណ្ឌក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំមានគោលបំណងពិនិត្យ និងវាយតម្លៃលើភាពជាក់ស្តែងនៃស្ថានភាពរបស់យានយន្ត គ្រឿងចក្រ និងសម្ភារប្រើប្រាស់មួយចំនួន ដែលមានក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាដល់ការគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព របស់អង្គភាពក្រោមឱវាទក្រសួង៕
Phnom Penh: On Tuesday morning, 10 March 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review the state asset inventory of the Ministry of Rural Development, attended by the Permanent Secretary of State, senior leadership, and the Secretariat of the Committee for Managing, and Organizing the Asset Inventory within the Ministry of Rural Development.
The meeting aimed to examine and assess the actual condition of certain vehicles, machinery, and equipment listed in the state asset inventory to ensure effective, transparent, and accountable management and utilization by the Ministry’s subordinate units.
