เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ចែលរំលែក
1 5

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

 

ពិធីអបអរសាទរថ្ងៃកំណើតរបស់នគរបាលជាតិ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសម្តែងនូវកតញ្ញុតាធម៌ ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកនូវការធ្វើពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃ សមិទ្ធផល បទពិសោធន៍ជាច្រើនឥតគណនា ដោយបន្សល់ទុកនូវគំរូវីរភាពដ៏ឧ្តុង្គឧត្តម សម្រាប់កងកម្លាំងនគរបាលជាតិជំនាន់ក្រោយយកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពរីកចម្រើន។ សូមរំលឹកជូនផងដែរថា នគរបាលជាតិ ត្រូវបានបង្កើតឡើងដោយព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះបរមរតនកោដ្ឋ តាមរយៈព្រះរាជក្រមលេខ៣៥ នស ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ និងកិច្ចការនយោបាយ ដែលកាលនោះកម្ពុជាទទួលបានឯករាជ្យលើកទីមួយ មានរយៈពេលជិត៧ខែ គឺចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៤៥ ក្រោយពីស្ថិតក្រោមអាណានិគមបារាំង ៨២ឆ្នាំ។

 

ក្នុងពិធីអបអរសាទរនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចូលរួមអបអរសាទរក្នុងទិវាដ៏មានអត្ថន័យថ្លៃថ្លារបស់ជាតិ និងបានបង្ហាញក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្ដីភាពរបស់កងកម្លាំងនគរបាលជាតិ និងសម្ដែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព និងកិត្យានុភាព៕

1 5 2.1 1 3 4 4 4 5.1 1 5.2 5.3 5.4 5 9 6 5 7 9 8 11  10 8 14 15

DJI 20250516090941 0149 D
default
DJI 20250516092416 0191 D
default

DSC 2228 DSC 2280 DSC 2356 DSC 4148 DSC 6559 DSC 6580 DSC 6591 DSC 6595 DSC 6602 DSC 6616 DSC 6626 DSC 6638 DSC 6653 DSC 6666 DSC 6683 DSC 6711 DSC 9030 DSC 9035 DSC 9037

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522