เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទស្សនកិច្ចក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd.

ចែលរំលែក
1 4

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន បានអញ្ជើញទស្សនកិច្ចក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd.ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

ក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd. គឺជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយជាអ្នកផ្គត់ផ្គង់ឈានមុខគេនៃលូប្រអប់ឬលូជ្រុងបេតុង បំពង់លូមូលបេតុង ប្រឡាយបេតុង ជញ្ជាំងបេតុងទប់ដី សសរគ្រឹះបេតុងនិងបង្គោលភ្លើងអគ្គិសនី ព្រមទាំងបរិក្ខារវិស្វកម្មចាំបាច់នានា។  ក្រុមហ៊ុន ក៏មានការផ្តល់សេវាកម្មរចនា និងផ្គត់ផ្គង់ដំណោះស្រាយបច្ចេកទេសចំពោះរាល់ការបញ្ជូនអគ្គិសនី ការរៀបចំសំណង់អគារ ផ្លូវថ្នល់ និងសំណង់សិល្បការ្យគ្រប់ប្រភេទ ។

 

ការអញ្ជើញទស្សនកិច្ចនាពេលនេះក្នុងគោលបំណងស្វែងយល់អំពីគុណភាពនៃការផលិតសំណង់សិល្បការ្យរបស់វិស័យឯកជន ដើម្បីចូលរួមពង្រឹងគុណភាពក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសំណង់សិល្បការ្យជនបទ ឱ្យកាន់តែមានភាពរឹកមាំប្រើប្រាស់បានយូរអង្វែងជូនដល់ប្រជាពលរដ្ឋ៕

1 4 3 3 5 8 6 4 7 8 8 10 9 4 11 7 13.1 13 410A6707 410A6717 410A6727 410A6742 410A6745 410A6746 410A6747 410A6748 410A6750 410A6751 410A6754 410A6756 410A6761 410A6767 410A6770 410A6776 410A6779 410A6781 410A6785 410A6789 410A6791 410A6794 410A6801 410A6803 410A6806 410A6808 410A6811 410A6814 410A6816 410A6817 410A6820

DJI 0377
default
DJI 0383
default
DJI 0387
default

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522