เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ៤

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ៤ ជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង និងថ្នាក់ដឹកនាំនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ , ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងសិក្ខាកាមសរុបចំនួន ៣០២នាក់។ ។

 

មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តម ឆាយ ឫទ្ធិសែន បានសង្កត់ធ្ងន់លើគុណបំណាច់នៃកត្តាសុខសន្ដិភាព និងស្ថិរភាពនយោបាយ ដែលបានមកដោយសារការលះបង់ដ៏ធំធេងដោយយកជីវិតធ្វើជាដើមទុន និងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពកម្ពុជា និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដែលបានធ្វើឱ្យប្រទេសកម្ពុជាទទួលបានការរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិត្រូវបានលើកស្ទួយខ្ពស់ត្រដែតលើឆាកអន្តរជាតិ តាមរយៈយុទ្ធសាស្ដ្រត្រីកោណ និងយុទ្ធសាស្ដ្រចតុកោណទាំងបួនដំណាក់កាល។ ដើម្បីបន្ដមាគ៌ានៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តលើកឡើងទៀតថា វិស័យអភិវឌ្ឍន៍ជនបទ ត្រូវបានកំណត់ក្នុងមុំទី៣ នៃបញ្ចកោណទី៤ ត្រូវបន្ដលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការកសាងផ្លូវជនបទតភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយជាជនបទសមាហរណកម្ម កែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ។ ក្នុងគោលបំណងឆ្លើយតបនឹងទិសដៅអភិវឌ្ឍន៍នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមចំណែកកែទម្រង់រដ្ឋបាលសាធារណៈ, កែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិស្ដីពីការអភិវឌ្ឍជនបទសម្រាប់នីតិកាលទី៧ និងបានរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលជាផែនការមេរយៈពេលវែង ២០២៥-២០៣៥ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក ដើម្បីដាក់ទិសដៅជំរុញការអភិវឌ្ឍជនបទឱ្យរីកចម្រើនបន្ថែមទៀត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

 

ដោយឡែក វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ វគ្គទី៤នេះ គឺជាកិច្ចការដ៏សំខាន់មួយក្នុងការរួមចំណែកកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារអភិវឌ្ឍន៍ជនបទ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទទួលបានជាពុទ្ធិថ្មីៗឱ្យបានសកម្ម និងផ្ដល់យោបល់ ព្រមទាំងធាតុចូលជាយុទ្ធសាស្ដ្រ និងសំណើនានាដើម្បីបំពេញបន្ថែមដល់វគ្គបណ្ដុះបណ្ដាលនេះឱ្យមានគុណភាព និងអនុវត្តបានចេញជាលទ្ធផលជាក់ស្ដែងពិតប្រាកដជូនជាតិ និងប្រជាជនកម្ពុជា៕

1.1 scaled 2 3 scaled 4 scaled 5 scaled 6 scaled 7 scaled 8 scaled 9 scaled 10 scaled 11 scaled 20 1 scaled 20 2 scaled 20 3 scaled 20 4 scaled 20 5 scaled 20 6 scaled 20 7 scaled 20 8 scaled 20 9 scaled DSC 7108 scaled DSC 7110 scaled DSC 7113 scaled DSC 7115 scaled DSC 7119 scaled DSC 7120 scaled DSC 7121 scaled DSC 7123 scaled DSC 71271 scaled DSC 7127 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522