เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើការពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការពិនិត្យបរិបទការងារ និងពង្រឹងការអនុវត្តរបស់អង្គភាពជំនាញ

ចែលរំលែក
photo 2025 04 29 18 25 17

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើតារាងផេនការសកម្មភាព និងវឌ្ឍនភាពការងាររបស់ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និង នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំពិនិត្យបរិបទការងារ និងការពង្រឹងការអនុវត្តដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលជូនជាតិ និងប្រជាជន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក លោក លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការជំនាញនៃនាយកដ្ឋានជំនាញ។

កិច្ចប្រជុំបានដំណើរការដោយមានការធ្វើបទបង្ហាញស្ដីពីបរិបទការងារ និងការកំណត់ភាគរយទៅលើផែនការសកម្មភាព ស្របតាមសូចនាករការងារ ទៅតាមតួនាទី និងភារកិច្ច របស់នាយកដ្ឋានទាំងពីរ។ ជាមួយគ្នានេះ អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុស ដើម្បីកែសម្រួលនៅការកំណត់ផែនការសកម្មភាព ឱ្យកាន់តែមានសុក្រឹតភាព និងអាចអនុវត្តបានសង្គតិភាពទៅនឹងផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងឆ្លើយតបទៅនឹងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

photo 2025 04 29 18 25 17

2 23 scaled 3 22 scaled 4 18 scaled 5 21 scaled 6 19 scaled 7 18 scaled 8 17 scaled 9 16 scaled 10 14 scaled 11 16 scaled 12 12 13 11 scaled 14 11 scaled 17 1 2 scaled 17 2 2 scaled 17 3 2 scaled 18 4 scaled 19 6 scaled 20 7 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522