เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
1 10

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាអមក្រសួង អគ្គនាយក ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ្អ អង្គការសង្គមសុីវិល ភ្លៀវកិត្តិយសជាតិ និងអន្ដរជាតិ សរុបចំនួន ២៧៤នាក់។

 

មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះការចូលរួមរបស់ អង្គសិក្ខាសាលាទាំងមូលដែលជាប្រភពថាមពលដ៏សំខាន់សម្រាប់ការចូលរួមចំណែក ជួយបង្កើនគោលនយោបាយអភិវឌ្ឍន៍ជនបទ ប្រកបដោយគុណភាព ឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្របតាមបរិបទនៃការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ចាក់ថា ក្នុងបុព្វហេតុនៃអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពកម្ពុជា និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ តាមរយៈយុទ្ធសាស្ដ្រត្រីកោណ និងយុទ្ធសាស្ដ្រចតុកោណទាំងបួនដំណាក់កាល ប្រទេសកម្ពុជាទទួលបានការរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិត្រូវបានលើកស្ទួយខ្ពស់ត្រដែតលើឆាកអន្តរជាតិ ។ រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ ក្នុងគោលបំណងឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក ដើម្បីដាក់ទិសដៅជំរុញការអភិវឌ្ឍជនបទឱ្យរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើដល់អង្គសិក្ខាសាលាទាំងមូល ចូលរួមឱ្យបានសកម្មក្នុងការពិភាក្សា និងផ្ដល់យោបល់ ព្រមទាំងធាតុចូលជាយុទ្ធសាស្ដ្រ និងសំណើរប្រកបដោយន័យស្ថាបនានានា ដើម្បីជួយបំពេញបន្ថែមលើសេចក្ដីព្រាងនៃគោលនយោបាយអភិវឌ្ឍន៍ជនបទនេះ ឱ្យក្លាយជាឯកសារយោង និងមានគុណភាព និរន្ដរភាព និងអាចយកអនុវត្តបានពិតប្រាកដ។

 

អង្គសិក្ខាសាលា បានដំណើរការដោយមានការធ្វើបទបង្ហាញស្ដីពី សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ជូនដល់អង្គពិធីទាំងមូល ព្រមទាំងមានការចូលរួមមតិយោបល់យ៉ាងផុលផុស ដើម្បីជាធាតុចូលបន្ថែមទៀតលើសេចក្ដីព្រាងគោលនយោបាននេះ កាន់តែមានគុណភាព និងមានសង្គតិភាពទៅនឹងចក្ខុវិស័យ និងយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

 

បន្ទាប់ពីបានស្ដាប់នូវការធ្វើបទបង្ហាញ និងការផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ពីអង្គសិក្ខាសាលាទាំងមូលរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានទទួលនូវធាតុចូលល្អៗ សម្រាប់កែលម្អសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ឱ្យច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។  ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់នេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមការងារតាក់ចែងគោលនយោបាយ រៀបចំកែសម្រួលដោយដាក់បញ្ចូលនូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងបានអំពាវនាវដល់គ្រប់ ក្រសួង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍នានា បន្ដចូលរួមសហការ និងផ្ដល់ធាតុចូលបន្ថែមទៀតដើម្បីរៀបចំផែនការយៈពេលវែង ឆ្លើយតបទៅនឹងបរិបទនយោបាយ សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យារបស់កម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងគោលដៅធ្វើឱ្យតំបន់ជនបទ នៃព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រកដោយ បរិយាបន្ន សមធម៌ និងនិរន្ដរភាព ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុវវិស័យ “កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០”៕

1 10 scaled 3H2A1331 scaled 3H2A1340 1 scaled 3H2A1340 2 scaled 3H2A1340 3 scaled 3H2A1340 scaled 3H2A1341 scaled 3H2A1342 scaled 3H2A1344 scaled 3H2A1345 scaled 3H2A1346 scaled 3H2A1350 scaled 3H2A1354 scaled 3H2A1356 scaled 3H2A1370 scaled 3H2A1375 scaled CZ1A7519 scaled CZ1A7548 scaled CZ1A7551 scaled CZ1A7555 scaled CZ1A7558 scaled CZ1A7576 scaled CZ1A7585 scaled CZ1A7596 scaled CZ1A7607 scaled CZ1A7620 scaled CZ1A7625 scaled CZ1A7642 scaled CZ1A7649 scaled CZ1A7663 scaled DSC 4736 scaled DSC 4739 DSC 4746 scaled DSC 4748 scaled DSC 4753 scaled DSC 4756 scaled DSC 4759 scaled DSC 4765 scaled DSC 4766 scaled DSC 4769 scaled DSC 4772 scaled DSC 4776 scaled DSC 4785 scaled DSC 4788 scaled DSC 4791 scaled DSC 4797 scaled DSC 4799 scaled DSC 4814.1 scaled DSC 4814 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522