เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលស្តីពី “ការបណ្ដុះបណ្ដាលគ្រូបង្គោល ពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ”

ចែលរំលែក
CZ1A4007

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ចំនួន ១១៦រូប ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ដោយជោគជ័យ។ អញ្ជើញចូលរួមក្នុងពិធីបិទនេះផងដែររួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ដ្រីជំនាញ ព្រមទាំងសិក្ខាកាមសរុប ១៣០នាក់។

 

យោងតាមរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាល ដោយ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានឱ្យដឹងថាវគ្គបណ្តុះបណ្តាលនេះបានដំណើរការរយៈពេល ១ថ្ងៃពេញ ដោយមានបទបង្ហាញ ផ្ដោតលើប្រធានបទសំខាន់ៗ ចំនួន ៥ រួមមាន៖ ទី១.គោលគំនិតនៃការអភិវឌ្ឍសហគមន៍ និងភូមិ, ទី២.ភាពជាអ្នកដឹកនាំកម្រិតសហគមន៍ , ទី៣.ការបង្កើត និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ, ទី៤.ការរៀបចំផែនការសកម្មភាពអភិវឌ្ឍន៍ភូមិ, និងទី៥.ការសម្របសម្រួលរបស់គ្រូតាមសហគមន៍  ព្រមទាំងមានការពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមកយ៉ាងផុលផុស។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន  បានសម្ដែងការអបអរសាទរដល់សិក្ខាកាមជាមន្ត្រីរាជការមកពីមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ប្រកបដោយយកចិត្តទុកដាក់ ក្រេបបាននូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ សំដៅប្រែក្លាយខ្លួនទៅជាគ្រូបង្គោលសម្រាប់ការងារអភិវឌ្ឍន៍សហគមន៍ក៏ដូចជាការងារអភិវឌ្ឍន៍ “ភូមិគំរូ” ប្រកបដោយគុណភាពនិងសមត្ថភាព។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទទួលបន្ទុកទាំងអស់ និងនាយកដ្ឋានជំនាញ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងប្រកបដោយជោគជ័យ ព្រមទាំងបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំងអស់ ដែលបានខិតខំរៀបចំចងក្រងឯកសារ ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ឱ្យទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

 

ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារអភិវឌ្ឍន៍សហគមន៍ឌីជីថល និងភូមិគំរូ ឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖

–  ទី១ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ត្រូវបន្តសហការ ជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ រៀបចំផែនការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ស្របតាមផែនការថវិកាប្រចាំឆ្នាំ

–  ទី២ ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ប្រកបដោយស្មារតីទទួលខុសត្រូវ

–  ទី៣ ត្រូវបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ជាពិសេសភូមិដែលកំណត់គោលដៅជា “ភូមិគំរូតន្លឹះ” ដែលក្រសួងបានជ្រើសរើសរួច

–  ទី៤ បន្តសហការគ្នាផ្អែកលើអភិក្រម “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ” ដើម្បីសម្រេចចក្ខុវិស័យក្រសួងអភិវឌ្ឍន៍ជនបទគឺ ការកសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌

–  ទី៥ ត្រូវយកចំណេះដឹងដែលទទួលបាននៅពេលនេះទៅផ្សព្វផ្សាយបន្ត នៅតាមអង្គភាពសាមីរៀងៗខ្លួន ប្រកបដោយភាពបុរេសកម្មដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

CZ1A4007 scaled CZ1A4039 1 scaled CZ1A4039 2 scaled CZ1A4039 3 scaled CZ1A4039 4 scaled CZ1A4039 5 scaled CZ1A4039 51 scaled CZ1A4039 7 scaled CZ1A4039 9 scaled CZ1A4039 11 scaled CZ1A4039 12 scaled CZ1A4039 121 scaled CZ1A4039 131 scaled CZ1A4039 141 scaled CZ1A4039 16 scaled CZ1A4039 17 scaled CZ1A4039 18 scaled CZ1A4039 19 scaled CZ1A4050 scaled CZ1A4059 scaled CZ1A4064 scaled CZ1A4073 scaled CZ1A4077 scaled CZ1A4088 scaled CZ1A4091 scaled CZ1A4099 scaled CZ1A4104 scaled CZ1A4115 scaled CZ1A4121 scaled CZ1A4130 scaled CZ1A4132 scaled CZ1A4137 scaled CZ1A4140 scaled CZ1A4155 scaled CZ1A4159 scaled CZ1A4171 scaled CZ1A4175 scaled CZ1A4179 scaled CZ1A4183 scaled CZ1A4191 scaled CZ1A4197 scaled CZ1A4203 scaled CZ1A4210 scaled CZ1A4217 scaled CZ1A4221 scaled CZ1A4232 scaled CZ1A4237 scaled CZ1A4244 scaled CZ1A4253 scaled CZ1A4259 scaled CZ1A4266 scaled CZ1A4269 scaled CZ1A4277 scaled CZ1A4284 scaled CZ1A4291 scaled CZ1A4297 scaled CZ1A4300 scaled CZ1A4307 scaled CZ1A4317 scaled CZ1A4322 scaled CZ1A4328 scaled CZ1A4333 scaled CZ1A4339 scaled CZ1A4344 scaled CZ1A4349 scaled CZ1A4358 scaled CZ1A4364 scaled CZ1A4370 scaled CZ1A4376 scaled CZ1A4382 scaled CZ1A4387 scaled CZ1A4397 scaled CZ1A4401 scaled CZ1A4405 scaled CZ1A4414 scaled CZ1A4418 scaled CZ1A4427 scaled CZ1A4433 scaled CZ1A4442 scaled CZ1A4446 scaled CZ1A4452 scaled CZ1A4460 scaled CZ1A4468 scaled CZ1A4477 scaled CZ1A4487 scaled CZ1A4498 scaled CZ1A4506 scaled CZ1A4511 scaled CZ1A4518 scaled CZ1A4525 scaled CZ1A4530 scaled CZ1A4537 scaled CZ1A4545 scaled CZ1A4550 scaled CZ1A4560 scaled CZ1A4568 scaled CZ1A4569 scaled CZ1A4585 scaled CZ1A4592 scaled CZ1A4595 scaled CZ1A4611 scaled CZ1A4617 scaled CZ1A4626 scaled CZ1A4632 scaled CZ1A4640 scaled CZ1A4643 scaled CZ1A4662 scaled CZ1A4666 scaled CZ1A4678 scaled CZ1A4684 scaled CZ1A4693 scaled CZ1A4696 scaled CZ1A4706 scaled CZ1A4716 scaled CZ1A4723 scaled CZ1A4731 scaled CZ1A4738 scaled CZ1A4745 scaled CZ1A4751 scaled CZ1A4759 scaled CZ1A4768 scaled CZ1A4775 scaled CZ1A4778 scaled CZ1A4786 scaled CZ1A4791 scaled CZ1A4799 scaled CZ1A4802 scaled CZ1A4812 scaled CZ1A4821 scaled CZ1A4829 scaled CZ1A4839 scaled CZ1A4847 scaled CZ1A4852 scaled CZ1A4856 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522