เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងផែនការ

ចែលរំលែក
1 22

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងផែនការ  ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងផែនការ បានប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងផែនការ ដែលពិធីបើកសន្និបាតក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ គួរបញ្ជាក់ជូនផងដែរថា ក្រសួងផែនការ ជាសេនាធិការរបស់រាជរដ្ឋាភិបាលមានតួនាទីក្នុងការសម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, ផែនការវិនិយោគសាធារណៈ, ការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ការងារលើកកម្ពស់អាហារូបត្ថម្ភ, ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ, និងការងារផលិត និងផ្សព្វផ្សាយស្ថិតិជាតិលើវិស័យចម្បងៗ រួមមានស្ថិតិប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច សុខភាព និងកសិកម្ម សម្រាប់ក្រសួង ស្ថាប័ននានា និងតួអង្គពាក់ព័ន្ធប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ តាមវិស័យរបស់ខ្លួន ដើម្បីរួមចំណែកក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

1 22 scaled 2.1 scaled 2 21 scaled 3.1 scaled 3 19 scaled 4 18 scaled 5 16 scaled 6 15 scaled 7 12 9 11 11 19 12 20 scaled 13 10 14 6 scaled CZ1A9100 scaled CZ1A9103 scaled CZ1A9104 scaled CZ1A9107 scaled CZ1A9110 scaled CZ1A9113 scaled CZ1A9115 scaled CZ1A9118 scaled CZ1A9122 scaled CZ1A9162 scaled DSC 0904 1 scaled DSC 1205 DSC 1229 scaled DSC 1232 scaled DSC 1238 scaled DSC 1245 scaled DSC 1248 scaled DSC 1259 scaled DSC 1265 scaled DSC 1268 scaled DSC 1273 scaled DSC 1275 scaled DSC 1276 scaled DSC 1296 scaled DSC 1323 1 scaled DSC 1325 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522