เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

ចែលរំលែក
1 6

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

 

សូមជម្រាបជូនផងដែរថា ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤  ដោយសន្និបាតដំណើរការរយៈពេល ០២ថ្ងៃ គឺថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលពិធីបើកសន្និបាតក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ។ តាមរយៈសន្និបាតនេះ ក្រសួងបានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនរួមមាន៖ ការងារកែទម្រង់ និងការពង្រឹងអភិបាលកិច្ច, ការងារវិស័យប្រៃសណីយ៍, ការងារវិស័យទូរគមនាគមន៍, ការងារវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងវិស័យឌីជីថល និងការងារសង្គម៕

1 6 scaled 2 7 3 5 4 4 5 4 scaled 6 4 scaled 7.1 1 scaled 7 1 scaled 8 1 scaled 10 1 scaled 11 1 1 scaled 11 2 scaled 11 3 scaled 11 4 scaled 11 5 scaled 11 6 scaled 11 7 scaled 11 8 scaled 11 9 scaled 11 10 scaled DSC 5773 scaled DSC 5783 scaled DSC 5795 scaled DSC 6248 scaled DSC 6263 scaled DSC 6266 scaled DSC 6322 scaled DSC 6346 scaled DSC 6355 scaled DSC 6360 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522