เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអនុរដ្ឋលេខាធិការ អគ្គាធិការ និងប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
2

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអនុរដ្ឋលេខាធិការ អគ្គាធិការ និងប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ,  ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, អគ្គនាយក អគ្គនាយករង, ប្រធាន អនុប្រធាន នាយកដ្ឋាន, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានព្រះរាជក្រឹត្យតែងតាំងមុខតំណែងអនុរដ្ឋលេខាធិការ និងអគ្គាធិការ នៃអគ្គាធិការដ្ឋាន និងអនុក្រឹត្យតែងតាំងប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងអភិវឌ្ឍន៍ជនបទ ។ ក្នុងឱកាសដ៏រីករាយនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះថ្នាក់ដឹកនាំជាស្ដ្រីទាំងបីរូប ដែលត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង និងតែងតាំង ជាថ្នាក់ដឹកនាំ នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ចក្ខុវិស័យរបស់ខ្លួនគឺ កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានកម្មវិធីអាទិភាពចំនួន ៥ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និង ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ដើម្បីចូលរួមធ្វើឱ្យសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់។

 

ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍គន្លឹះជាពុទ្ធិមួយចំនួន ជូនដល់ថ្នាក់ដឹកនាំដែលត្រូវបានតែងតាំងនាពេលនេះ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការបម្រើការក្នុងក្រសួងគ្រប់លំដាប់ថ្នាក់ដូចខាងក្រោម៖

–  ត្រូវខិតខំស្វែងយល់ឱ្យបានច្បាស់អំពីតួនាទី ភារកិច្ច, ចំណុចខ្លាំង, ចំណុចខ្សោយ និងកត្តានានានៅក្នុងអង្គភាព ដើម្បីរៀបចំ និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព

–  ត្រូវខិតខំសិក្សាស្វែងយល់អំពីច្បាស់អំពីច្បាប់ គោលការណ៍ណែនាំ បទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីជួយធានាដល់ការអនុវត្តការងារប្រកបដោយសុក្រឹត្យភាព

–  ត្រូវមានការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជាការក្នុងអង្គភាព និងចាត់តាំងមន្ដ្រីឱ្យបំពេញការងារឱ្យស្របតាមគុណវុឌ្ឍិ និងគុណាធិបតេយ្យ របស់បុគ្គល

–  ត្រូវលើកកម្ពស់កិច្ចសហការល្អជាមួយគ្រប់អង្គភាពទាំងអស់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ថែរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីរួមគ្នាអនុវត្តការងារអភិវឌ្ឍន៍ជនបទឱ្យមានការរីកចម្រើន ប្រកបដោយភាពជោគជ័យ៕

1 scaled 2 scaled 3 scaled 4 scaled 5 scaled 6 scaled 7 scaled 8 scaled 9 scaled 10 scaled 11 scaled 12 1 scaled 12 2 scaled 12 3 scaled 12 4 scaled 12 5 scaled 12 6 scaled 12 7 scaled 12 8 scaled 12 9 scaled 12 10 scaled 31 scaled 32 33 scaled DSC 1562 scaled DSC 1564 scaled DSC 1565 scaled DSC 1573 scaled DSC 1575 scaled DSC 1578 scaled DSC 1582 scaled DSC 1596 DSC 1602 scaled DSC 1608 scaled IMG 20250204 095703 scaled IMG 20250204 095913 scaled IMG 20250204 095922 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522