เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធី អបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និង អន្តរជាតិលើកទី៤២ និង ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព២០២៤-២០២៨

ចែលរំលែក
3

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ និង ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គ្រប់ក្រសួង ស្ថាប័ន រាជធានីខេត្ត អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន និងបងប្អូនជនមានពិការភាពសរុបប្រមាណចំនួន ៣,៥០០នាក់ ដើម្បីអបអរសាទរជោគជ័យលើវិស័យពិការភាពនៅកម្ពុជា ហើយបន្តបង្ហាញឆន្ទៈ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពធានាដល់ការធ្វើបរិយាបន្ន និងចលនានៃវិស័យពិការភាព ដើម្បីទទួលបានស័ក្តិសិទ្ធិភាពនៃការអនុវត្តច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ, អនុសញ្ញាស្តីពី សិទ្ធិជនពិការ, និងផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព៕

1 scaled 3.1 scaled 3 scaled 4.1 scaled 4 scaled 5 scaled 6 scaled 7 scaled 8 scaled 10 scaled 11 scaled 12 scaled 13 scaled 14 15 scaled 410A6478 scaled 410A6480 scaled 410A6482 scaled 410A6484 scaled IMG 0466 IMG 0469 IMG 0474

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522