เว็บหวยออนไลน์

​ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសខ្សែផ្លូវអាទិភាព ដើម្បីស្ថាបនា ក្នុងឆ្នាំ២០២៦ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល

ចែលរំលែក
1 22

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសខ្សែផ្លូវអាទិភាព លើកទី២ ដើម្បីស្ថាបនា ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យជ្រើសរើសខ្សែផ្លូវអាទិភាពដែលមាននៅក្នុងផែនការមេផ្លូវជនបទ ដើម្បីស្ថាបនា ស្ដារឡើងវិញ  និងលើកកម្រិតគុណភាព នៅតាមរាជធានី ខេត្ត ទាំង២៥ ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយអនុវត្តតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវអភិក្រមពង្រឹង ៧០% និងពង្រីក ៣០% សម្រាប់កិច្ចការកំណែទម្រង់ និងការអភិវឌ្ឍជាតិក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវខិតខំអនុវត្តផែនការយុទ្ធសាស្ដ្រ និងផែនការប្រចាំឆ្នាំរបស់ខ្លួន ឱ្យទទួលបានជោគជ័យ និងប្រកបដោយគុណភាព ដើម្បីបម្រើផលប្រយោជន៍ពិតប្រាកដដល់ប្រជាជននៅជនបទ៕

1 22 scaled 2 21 scaled 3 20 scaled 4 16 scaled 5 19 scaled 6 17 scaled 7 16 scaled 8 15 scaled 9 14 scaled 10 13 scaled 11 14 scaled 17 1 1 scaled 17 2 1 scaled 17 3 1 scaled 17 4 1 scaled 17 5 1 scaled 17 6 scaled DSC 6150 1 DSC 6150 2 scaled DSC 6150 3 scaled DSC 6150 4 scaled DSC 6150 5 scaled DSC 6150 6 scaled DSC 6150 7 scaled DSC 6150 8 scaled DSC 6150 9 scaled DSC 6150 11 scaled DSC 6150 13 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522