​ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ ឧបាសក សៅ វ៉ន

Share
1 6

ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ ឧបាសក សៅ វ៉ន

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ  ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធឧបាសក សៅ វ៉ន ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ឧបាសក សៅ វ៉ន បានទទួលមរណភាពនៅថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០ នាទីព្រឹក ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។ គួរជម្រាបជូនដែរថា កាលពីនៅមានអាយុជីវិត ឧបាសក សៅ វ៉ន គឺជាបុគ្គលមួយរូបដែលតែងតែខិតខំលះបង់អស់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការចិញ្ចឹមអប់រំ បីបាច់ ថែរក្សា ភរិយានិងកូន ក្មួយ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ រហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃរបស់សង្គមជាតិ៕

Phnom Penh: On Monday afternoon, July 13, 2026, H.E. Chhay Rithisen, Minister of Rural Development—accompanied by the Permanent Secretary of State; Excellencies, Lok Chumteav, Ladies and Gentlemen in the Ministry’s leadership attended as an honored guest the 7‑day memorial ceremony to dedicate great merit to the spirit of Upasaka Sao Vorn, who is the father of H.E. Dr. Sao Chivoan, Secretary of State of the Ministry of Rural Development, at Tuol Tumpoung I Sangkat, Chamkar Mon Khan, Phnom Penh.

Upasaka Sao Vorn passed away on Wednesday, July 8, 2026, at 6:30 in the morning, at the age of 85, due to old‑age illness. It should be noted that during his lifetime, Upasaka Sao Vorn was someone who always strove and sacrificed his physical and mental strength to provide for, educate, support, and care for his wife and children and nieces and nephews, until they became valuable human resources of society and the nation.

1 6 2 7 3 6 4 6 5 6 6 7 7 5 8 6 9 6

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង