ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយនឹងរដ្ឋមន្រ្ដី ៣ ក្រសួងទៀត អមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

Share
1 16

ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយនឹងរដ្ឋមន្រ្ដី ៣ ក្រសួងទៀត អមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

[English Below] ខេត្តបាត់ដំបង-បន្ទាយមានជ័យ៖ នាថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជេីញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ដោយផ្ទាល់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនៃការអញ្ជេីញចុះពិនិត្យស្ថានភាពទឹកជំនន់នោះ ក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងធនធនទឹកនិងឧតុនិយម ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរខេត្តទាំងពីរផងដែរ។

ការអញ្ជើញចុះអន្តរាគមន៍ភ្លាមៗនាពេលនេះ ធ្វើឡើងដើម្បីសួរសុខទុក្ខ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំវិធានការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

 

H.E. Chhay Rithisen and other 3 Ministers Accompany Samdech Thipadei Hun Manet to visit flood-affected areas in Battambang and Banteay Meanchey Provinces

Battambang-Banteay Meanchey Provinces: On Monday, September 28, 2026, H.E. Chhay Rithisen, Minister of Rural Development accompanied Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, to inspect the flood situation and visit people in flood-affected areas in Battambang and Banteay Meanchey provinces. The visit was also joined by the Minister of Public Works and Transport, the Minister of Water Resources and Meteorology, the Minister of Agriculture, Forestry and Fisheries, and the authorities of the two provinces.

The so call immediate intervention is intended to encourage the residents and to provide timely rescue measures.

1 16 scaled photo 2026 09 28 19 50 51 2 photo 2026 09 28 19 50 50 photo 2026 09 28 19 50 49

IMG 20260928 180000 scaled
_cuva

6 14 5 14 3 16 2 16 scaled

photo 2026 09 28 19 50 52 photo 2026 09 28 19 50 58 photo 2026 09 28 19 50 57 photo 2026 09 28 19 50 56 photo 2026 09 28 19 50 55 photo 2026 09 28 19 50 53

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង