ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយថ្នាក់ដឹកនាំក្រសួង អញ្ជើញសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
- ៧ នាទីមុន ថ្ងៃទី៦ ខែឧសភា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយថ្នាក់ដឹកនាំក្រសួង អញ្ជើញសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
[English Below] រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង ឯកឧត្ដម លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុងបន្ដសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីបានចេញពីការព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងឱកាសនោះផងដែរ ជាមួយនឹងការជូនកន្ដ្រកផ្លែឈើ និងថវិការបស់សមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមរដ្ឋមន្ដ្រី បានជូនពរដល់ ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ឱ្យឆាប់ជាសះស្បើយ និងមានសុខភាពមាំមួនឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើជូនដល់ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបន្ដថែទាំសុខភាពឱ្យបានល្អប្រសើរ និងយកចិត្តទុកដាក់ខ្ពស់អនុវត្តតាមការណែនាំ និងវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យត្រឹមត្រូវ ដើម្បីឱ្យបានឆាប់ជាសះស្បើយឆាប់រហ័ស៕
Phnom Penh: On Wednesday evening, May 6, 2026, H.E. Chhay Rithisen, Minister of Rural Development and Honorary President of the MRD Association of Social Solidarity, accompanied by H.E. Chhim Saoky, Permanent Secretary of State and President of the Association, as well as senior leaders of the Ministry, paid a visit to H.E. Dr. Soun Sereyrotha, Secretary of State of the Ministry of Rural Development, who is continuing his recuperation at home in Kork Khleang Village, Kork Khleang Sangkat, Sen Sok District, Phnom Penh, following discharge from hospital care.
On this occasion, the delegation presented a fruit basket and financial support from the MRD Association of Social Solidarity. The Minister conveyed best wishes for H.E. Dr. Soun Sereyrotha’s speedy and full recovery, encouraging him to continue prioritizing his health and to follow medical advice and prescriptions carefully so that he may regain strength as soon as possible.
