ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយថ្នាក់ដឹកនាំក្រសួង អញ្ជើញសួរសុខទុក្ខ ឯកឧត្តម សុខ សុគន្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
- ៩ ម៉ោងមុន ថ្ងៃទី៣១ ខែមិនា ២០២៦
- សកម្មភាពក្រសួង

[English Below] រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម សុខ សុគន្ធ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីទទួលការវះកាត់ដោយជោគជ័យនៅមន្ទីរពេទ្យ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានជូនពរ ឯកឧត្តម សុខ សុគន្ធ ឱ្យឆាប់ជាសះស្បើយ និងមានសុខភាពមាំមួនឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើជូនដល់ឯកឧត្តមអនុរដ្ឋលេខាធិការបន្ដថែទាំសុខភាពឱ្យបានល្អប្រសើរ និងយកចិត្តទុកដាក់ខ្ពស់អនុវត្តតាមការណែនាំ និងវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យត្រឹមត្រូវ ដើម្បីឱ្យបានឆាប់ជាសះស្បើយឆាប់រហ័ស៕
Phnom Penh: On Tuesday, 31 March 2026, H.E. Chhay Rithisen, Minister of Rural Development and Honorary President of the Friends Association of the Ministry of Rural Development, accompanied by H.E. Chhim Saoky, Permanent Secretary of State and President of the Friends Association of the Ministry of Rural Development, along with other senior leaders of the Ministry, visited H.E. Sok Sokun, Under secretary of State at the Ministry of Rural Development, who is recuperating at home following a successful surgery at the hospital. The visit took place at his residence in Village Roang Chak, Khmuonh Sangkat, Sen Sok Khan, Phnom Penh.
On this occasion, the Minister extended warm wishes to H.E. Sok Sokun for a speedy and full recovery and good health. He also advised the Secretary of State to continue taking careful care of his health, to follow the doctors’ guidance and prescriptions diligently, and to focus on rest in order to recover as quickly as possible.
