ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍អមហ្វ្រង់កូតិច (Franco Tech) នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
- ៣ ម៉ោងមុន ថ្ងៃទី១៦ ខែវិច្ឆិកា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍អមហ្វ្រង់កូតិច (Franco Tech) នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍អមហ្វ្រង់កូតិច (Franco Tech) នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង, ឯកឧត្តម តូ ឡឹម ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
នៅក្នុងពិធីបើកជាផ្លូវការណ៍នេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាល ថ្នាក់ដឹកនាំ អ្នកជំនាញ ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងធុរកិច្ចថ្មីមកពីបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីចែករំលែកចំណេះដឹង បទពិសោធ បច្ចេកវិទ្យាថ្មីៗ និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ ព្រមទាំងតភ្ជាប់សហគមន៍ហ្វ្រង់កូហ្វូនីនិងអាស៊ាន។ ព្រឹត្តិការណ៍អមហ្វ្រង់កូតិច ឆ្នាំ២០២៦នេះ ក្រោមមូលបទ “សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ” បានបើកកិច្ចពិភាក្សាពីឱកាសវិនិយោគនៅក្នុងទីផ្សារហ្វ្រង់កូហ្វូនី និងអាស៊ាន នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ គោលបំណងនៃព្រឹត្តិការណ៍នេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល ដោយមានការរៀបចំកម្មវិធីសំខាន់ៗ ដូចជា ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍, ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល, វេទិកាវិនិយោគ, ការផ្គូផ្គងធុរកិច្ច នឹងវេទិកាពិភាក្សា៕
H.E. Chhay Rithisen, Minister of Rural Development, attends as Guest of Honor the official opening of the FrancoTech sideline event of the 20th Francophonie Summit 2026
Phnom Penh: On Sunday afternoon, November 15, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as Guest of Honor the official opening of the FrancoTech sideline event of the 20th Francophonie Summit 2026, which the Kingdom of Cambodia is hosting, under the high presidency of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia; H.E. Emmanuel Macron, President of the French Republic; H.E. Tô Lâm, President of the Socialist Republic of Viet Nam; and H.E. Mark Carney, Prime Minister of Canada, at the Koh Pich (Diamond Island) Convention and Exhibition Center.
At the official opening ceremony, high‑level government delegations, leaders, experts, technology companies, investors, and startups from Francophone countries were invited to share knowledge, experiences, new technologies, and innovations, as well as to strengthen cooperation in the economy, technology, and investment, and to connect the Francophonie and ASEAN communities. The 2026 FrancoTech sideline event, under the theme “One Francophonie Community, One Digital Future,” opened discussions on investment opportunities in Francophonie and ASEAN markets on the afternoon of November 14, 2026. The objective of the event is to promote cooperation and spur innovation in the technology and digital sectors, with major program components including a technology and innovation exhibition, a digital innovation competition, an investment forum, business matching, and panel discussions.


