ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាត្តជូនលោកស្រី Stefania Dina ប្រធានផ្នែកវិស័យកសិកម្ម, ស្បៀងអាហា, ធម្មជាតិ និងអភិវឌ្ឍន៍ជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
- ២០ ម៉ោងមុន ថ្ងៃទី៨ ខែតុលា ២០២៦
- សកម្មភាពក្រសួង

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាត្តជូនលោកស្រី Stefania Dina ប្រធានផ្នែកវិស័យកសិកម្ម, ស្បៀងអាហា, ធម្មជាតិ និងអភិវឌ្ឍន៍ជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ តាមរយៈការកំណត់ចក្ខុវិស័យរបស់ខ្លួនក្នុងការ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយបានកំណត់កម្មវិធីអាទិភាពចំនួន៥ ធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។ តាមរយៈការអនុវត្តនៅកម្មវិធីអទិភាពទាំង ៥ នេះក្រសួងអភិវឌ្ឍន៍ជនបានសម្រេចបាននូវសមិទ្ធិផលជាច្រើនដោយធ្វើជនបទមានហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រទាក់ក្រឡា មានការផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅ និងការបង្កើតមុខរបរ និងប្រាក់ចំណូលបន្ថែម។ សមិទ្ធិផលទាំងនោះក៏មានការចូលរួមចំណែកពីសំណាក់ដៃគូរអភិវឌ្ឍន៍នានា ក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ជាដៃគូដ៏ជិតស្និតមួយរបស់ក្រសួងផងដែរ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយ ADB នាពេលកន្លងមកដោយចាប់គិតពីឆ្នាំ ២០១១ រហូតមកដល់បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជាហិរញ្ញប្បទានលើកាស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទបានប្រមាណ ៣០០០ គីឡូម៉ែត្រ និងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានផ្តល់ជាជំនួយបច្ចេកសហការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីផ្លូវជនបទ និងផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣ ផងដែរ។
បន្ទាប់ពីប្រសាសន៍ស្វាគន៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួមមក លោកស្រី Stefania Dina បានធ្វើការកោតសសើរ ចំពោះសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះលោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រសាសន៍ស្វាគមន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យរបស់ឯកឧត្តមរដ្ឋមន្ត្រី ដោយលោកស្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយក្រសួងអភិវឌ្ឍន៍ជន៍ជាពេលកន្លង។ លោកស្រីក៏សម្តែងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតបន្ថែមទៀត ជាពិសេសក្រៅពីការជួយលើកម្មវិធីអទិភាពរបស់ក្រសួង ADB អាចផ្តល់ជាជំនួយបច្ចេកទេសផ្សេងទៀតតាមការស្នើសូមរបស់ក្រសួងផងដែរ។
មុននិងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកស្រី និងសហការីដែលបានអញ្ជើញមកនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះលោកស្រី តំណាងធនាគារអភិវឌ្ឍន៍អាសុី ក្នុងការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែរឹងមាំថែមទៀត ៕
Phnom Penh: On Wednesday afternoon, October 7, 2026, at the Ministry of Rural Development headquarters, H.E. Chhay Rithisen, Minister of Rural Development, received Ms. Stefania Dina, Director of the Agriculture, Food, Nature, and Rural Development Sector at the Asian Development Bank (ADB), together with her colleagues, for a courtesy call and working discussion.
During the meeting, the Minister briefed the ADB delegation on the Royal Government’s Phase 1 Pentagon Strategy in the 7th Legislature of the National Assembly, under the wise and principled leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, continuing the legacy of Samdech Akka Moha Sena Padei Techo Hun Sen, the Father of Peace in Cambodia, with the aim of achieving Cambodia’s Vision 2050 as a high income country. The Minister added that, as part of the Government, the Ministry of Rural Development is actively contributing to realizing this vision and strategy through its own vision of “building Cambodia’s rural society to be prosperous, with inclusiveness, equity and sustainability across the economic, social, and cultural dimensions,” and by setting five priority programs to promote rural integration, accelerate development, and ensure sustainable growth in household income and well being. Through implementation of these five priorities, the Ministry has achieved many results, including upgrading rural road infrastructure, fostering positive changes in living behaviors, and creating livelihoods and additional income. These achievements have also been supported by various development partners, among whom ADB is a close partner. In this regard, the Minister highlighted past cooperation with ADB: from 2011 to the present, ADB has financed the construction and improvement of approximately 3,000 kilometers of rural roads, as well as projects in rural clean water supply and sanitation in Cambodia. ADB has also provided technical assistance to prepare the Rural Road Strategic plan 2022 and the Strategic and Action Plan on Rural Water Supply and Sanitation 2026–2033.
Following the Minister’s welcome remarks, Ms. Stefania Dina praised the achievements resulting from the Royal Government’s efforts and expressed deep gratitude for the Minister’s warm and meaningful welcome. She highly valued the longstanding cooperation between ADB and the Ministry of Rural Development and affirmed a strong commitment to further deepen collaboration. Beyond supporting the Ministry’s priority programs, she noted that ADB can also provide additional technical assistance upon the Ministry’s request.
Before concluding, the Minister thanked Ms. Dina and her colleagues for their visit, and expressed his pleasure and appreciation for her commitment to continue strengthening cooperation with the Ministry of Rural Development.
