ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យ លោក Nianshan Zhang, អគ្គនាយក ADB ប្រចាំអាស៊ីអាគ្នេយ៍ រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
- ៧ នាទីមុន ថ្ងៃទី២៦ ខែកុម្ភៈ ២០២៦
- សកម្មភាពក្រសួង

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យ លោក Nianshan Zhang, អគ្គនាយក ADB ប្រចាំអាស៊ីអាគ្នេយ៍ រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានអញ្ជើញមកក្រសួងអភិវឌ្ឍន៍ជនបទនាឱកាសនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេស ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធិសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ២០២៥-២០៣៥ ដែលបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការជាមួយធនាគាអភិវឌ្ឍន៍អាស៊ីនាពេលកន្លងមក លើគម្រោងអភិវឌ្ឍន៍ផ្លូវជនបទ មានប្រវែងសរុប ៣ ០០០ គីឡូម៉ែត្រ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងគម្រោងផ្សេងទៀតដែលកុំពុងអនុវត្ត និងគ្រោងចាប់ផ្តើមអនុវត្តនាពេលខាងមុខ។
បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួមមក លោកអគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំអាស៊ីអាគ្នេយ៍ បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកម្ពុជាឱ្យមានការរីកចំរើនលើគ្រប់វិស័យក្នុងសន្ទុះមួយយ៉ាងឆាប់រហ័ស។ លោកក៏បានលើកឡើងអំពីភាពជាដៃគូរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការវិនិយោគសាធារណៈ និងជំនួយបច្ចេកទេសនានា សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។ លោកអគ្គនាយក បានបន្ថែមទៀតថា ADB នៅតែបន្តកិច្ចសហប្រតិបត្តិល្អ និងជិតស្និតបន្តទៀតជាមួយក្រសួងអភិវឌ្ឍន៍ជន ដើម្បីជម្រុញការអភិវឌ្ឍន៍នៅតំបន់ជនបទ ឱ្យមានសន្ទុះមួយកាន់លឿនថែមទៀត។
មុននិងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះលោកអគ្គនាយកប្រចាំអាស៊ីអាគ្នេយ៍ និងសការី ដែរបានបង្ហាញអំពីការចូលរួមបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរឹងមាំថែមទៀត៕
Phnom Penh: On Thursday morning, 26 February 2026, at the Ministry of Rural Development, H.E. Chhay Rithisen, Minister of Rural Development, received Mr. Nianshan Zhang, ADB Director General for the Southeast Asia Department, and his delegation for a courtesy call and working discussion.
To begin, the Minister welcomed the Asian Development Bank (ADB) delegation to the Ministry of Rural Development. He briefed the delegation on Cambodia’s development under the umbrella of peace guided by the wise and proper leadership of Samdech Akka Moha Sena Padei Techo Hun Sen, the Father of Peace of Cambodia, former Prime Minister and current President of the Senate, and under the continued, principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, through the Pentagonal Strategy–Phase I, aimed at realizing Cambodia’s 2050 vision of becoming a high-income country.
The Minister also highlighted the ministry’s recent achievements under the vision “Building Cambodia’s rural society to be prosperous with inclusiveness, equity, and sustainability across economic, social, and cultural dimensions,” aligned with the National Rural Development Policy 2025–2035. This policy sets out five priority programs to promote rural integration, accelerate development, and ensure sustainable household income growth and well-being. He further underscored past cooperation with ADB on rural road development projects totaling 3,000 kilometers, as well as rural water supply and sanitation initiatives, along with other projects under implementation and those planned for the near future.
Following the Minister’s welcome remarks, the ADB Director General for the Southeast Asia Department expressed praise and high appreciation for the Royal Government’s efforts to drive Cambodia’s rapid progress across all sectors. He emphasized ADB’s partnership with the Royal Government of Cambodia and with the Ministry of Rural Development on public investment and diverse technical assistance for Cambodia’s development. He added that ADB will continue strong and close cooperation with the Ministry of Rural Development to further accelerate development in rural areas.
Before concluding, the Minister expressed his pleasure and gratitude to the Director General for Southeast Asia and his colleagues for reaffirming their commitment to further strengthening cooperation with the Ministry of Rural Development.
