เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជួបជុំអតីតសិស្ស និស្សិតនៃកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរី (Singapore Cooperation Programme-SCP) នៅសណ្ឋាគារ Rosewood ភ្នំពេញ។

ចែលរំលែក
9 7

រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជួបជុំអតីតសិស្ស និស្សិតនៃកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរី (Singapore Cooperation Programme-SCP) នៅសណ្ឋាគារ Rosewood ភ្នំពេញ។

កម្មវិធីនេះសហការរៀបចំដោយស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរី និងមានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម លោកជំទាវដែលជាអតីតសិស្ស និស្សិត និងមន្រ្តីរាជការដែលទទួលបានការបណ្តុះបណ្តាលពីប្រទេសសិង្ហបុរីជាច្រើនរូបផងដែរ៕

1 18 scaled 2 17 scaled 3 16 scaled 4 15 scaled 5 13 scaled 6 12 scaled 7 9 scaled 8 9 scaled 9 7 scaled 10 9 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង