เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យវឌ្ឍនសាងសង់ ចំនួន ៣ខ្សែ នៅក្នុងខេត្តព្រះវិហារ

ចែលរំលែក
1 1 1

ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអភិបាលនៃគណៈអភិបាលស្រុករវៀង បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យវឌ្ឍនសាងសង់ ចំនួន ៣ខ្សែ នៅក្នុងខេត្តព្រះវិហារ ដូចខាងក្រោម៖

 

ខ្សែទី១៖  ខ្សែផ្លូវ (អូរតាលោក-ដូង) ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ១៣,៩៨គ.ម. ទទឹង ៨ម៉ែត្រ ក្នុងនោះប្រភេទផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១៣,៦៤គ.ម និងក្រាលបេតុង ០,៣៤គ.ម  មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិអូរតាលោក ឃុំរមទម ទៅកាន់ភូមិដូង ឃុំរីករាយ ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ១៤២គ្រួសារ និងប្រយោល ចំនួន ៤ ៧៩០គ្រួសារ ។

 

ខ្សែទី២៖ ខ្សែផ្លូវ (តាំងត្រក – ថ្កែង) ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ៥,០២ គ.ម.  ទទឹង ៨ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,៥២គ.ម និងក្រាលបេតុង ០,៥គ.ម មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិតំងត្រក ឃុំរបៀប ទៅដល់ភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១ ៩៤៩គ្រួសារ និងប្រយោលចំនួន ១ ៣០៩គ្រួសារ។

 

ខ្សែទី៣៖ ខ្សែផ្លូវ (ថ្នល់កែង – ស្រែធំ) ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ៣,៧៦គ.ម..  ទទឹង ៨ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣,៥៦គ.ម និងក្រាលបេតុង ០,២០គ.ម មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិថ្នល់កែង ទៅដល់ភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១ ០៨១គ្រួសារ និងប្រយោលចំនួន ១ ៣៥១គ្រួសារ។

 

ផ្លូវទាំង ៣ខ្សែនេះ បានចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នមានវឌ្ឍនភាព ៩៥% ហើយគ្រោងនឹងបញ្ចប់នៅពេលខាងមុខនេះ ស្ថិតក្នុងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។

 

គួរបញ្ជាក់ជូនផងដែរថា ខ្សែផ្លូវទាំង៣ខ្សែនេះ បាននិងកំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់សរុបចំនួន ៦​ ៩៦៣គ្រួសារ និងមានអ្នកទទួលផលប្រយោលចំនួន ២៥​ ៧៧១គ្រួសារ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ ឱ្យពន្លឿនការងារសាងសង់ឱ្យលឿន សម្រប់តាមកិច្ចសន្យាការងារ ដើម្បីបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ៕

1 1 1 scaled 1 2 1 scaled 1 3 1 scaled

DJI 0753 scaled
default
DJI 0764 scaled
default
DJI 0775 scaled
default
DJI 0779 scaled
default

DSC 2433 scaled DSC 2449 scaled DSC 2452 scaled DSC 2458 scaled DSC 2468 scaled DSC 2488 scaled DSC 2537 scaled DSC 2550 scaled 1 3 2 scaled 1 7 1 scaled 1 8 1 scaled

DJI 0785 scaled
default
DJI 0786 scaled
default
DJI 0789 scaled
default
DJI 0792 scaled
default
DJI 0794 scaled
default

DSC 2568 scaled DSC 2708 scaled DSC 2709 scaled DSC 2711 scaled DSC 2742 scaled DSC 2752 scaled 1 9 scaled

DJI 0795 scaled
default
DJI 0796 scaled
default
DJI 0797 scaled
default
DJI 0798 scaled
default
DJI 0801 scaled
default

DSC 2762 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522