เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ និងលូប្រអប់ ចំនួន ៥ទីតាំង នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ

ចែលរំលែក
1.1

ខេត្តត្បូងឃ្មុំ-ក្រចេះ៖ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយគណៈប្រតិភូក្រសួងរួមមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ និងលូប្រអប់ សរុបចំនួន ៥ទីតាំង នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដូចខាងក្រោម៖

 

ទីតាំងទី១៖ ផ្លូវ (ភូមិមេម៉ៃ-ភូមិមែកពុក) ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST)  មានប្រវែង ១១,៦៨៥គ.ម និងមានទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញ្ញាក្រែក ទៅដល់ភូមិមែកពុក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះស្ថិតក្នុងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រាជរដ្ឋាភិបាល,  និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលបានចាប់ផ្ដើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២៣ ដោយមានវឌ្ឍនភាពប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខនេះ។

 

ទីតាំងទី២៖ ផ្លូវ (ភូមិស្ពាន – មេមត់) ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៦,៥៧គីឡូម៉ែត្រ  ទទឹង ៨ម៉ែត្រ  តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិដារផ្សារ  ទៅដល់ភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះស្ថិតក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រាជរដ្ឋាភិបាល, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង (GCF) ដោយមានរយៈពេលនៃការសាងសង់ចំនួន ១៨ខែ (០១ កក្កដា ២០២៤ ដល់ ៣០ មករា ២០២៦ ) បច្ចុប្បន្នសម្រេចលទ្ធផលប្រមាណ ៨២,៦៤%។

 

ទីតាំងទី៣៖ ផ្លូវ (បង្គៅ-ចំបក់) ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១២,៧០គ.ម ទទឹង ៨ម៉ែត្រ ចែកជា ២កំណាត់ ដែលកំណាត់ទី១ ប្រវែង ៧,៤គ.ម និងកំណាត់ទី២ ប្រវែង ៥,៣គ.ម  និងមានសំណង់សិល្បការ្យចំនួន ២០កន្លែង រួមមាន លូមូល ១៨កន្លែង និងលូប្រអប់ ០២កន្លែង តភ្ជាប់ពីភូមិសំរោងត្បូង ឃុំទ្រាក ទៅដល់ភូមិចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះ ស្ថិតក្នុងគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា (RCIP) ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ រាជរដ្ឋាភិបាល និង ធនាគារពិភពលោក (WB) ចាប់ផ្តើមសាងសង់ពីខែធ្នូ ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចបានវឌ្ឍនភាព ៦៥,៥៩% ។

 

ទីតាំងទី៤៖ លូប្រអប់ដោយក្រាលកម្រាលឈើឆ្លងកាត់ស្ទឹងជាលក្ខណៈបណ្ដោះអាសន្ន មានសភាពចាស់និងតូចចង្អៀត តភ្ជាប់ពីភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លួង ខេត្តក្រចេះ ឆ្លងទៅភូមិជ្រនុំពុល ឃុំជាំតាម៉ៅ ស្រុកមេមុត ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងរៀបចំឯកលទ្ធកម្ម ដើម្បីសាងសង់ជាស្ពានបេតុង ប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អបណ្ដាញតភ្ជាប់តំបន់ជនបទដោយចីរភាព (SRCIP) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ រាជរដ្ឋាភិបាល និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ  (EDCF)។

 

ទីតាំងទី៥៖ ផ្លូវ (ថ្មគ្រែ – អង្ក្រង់) ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,១០គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ៣៧៧ ត្រង់ចំណុចភូមិថ្មគ្រែ ឃុំថ្មគ្រែ ទៅភ្ជាប់នឹងផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា (RCIP) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ របស់ រាជរដ្ឋាភិបាល និង ធនាគារពិភពលោក (WB)។

 

សូមជម្រាបជូនផងដែរថា ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដោយត្រូវធ្វើការកែលម្អឡើងវិញកន្លែងដែលខុសលក្ខណៈបច្ចេកទេស ឱ្យត្រូវតាមគំនូសប្លង់ដូចមានក្នុងកិច្ចសន្យាការងារ ក្នុងគោលបំណងធានាឱ្យបានផ្លូវជាប់ប្រកបដោយគុណភាព មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង៕

1.1 scaled 61 8 scaled 61 7 scaled 61 6 scaled 61 5 scaled

61 4 scaled
default
61 3 scaled
default
61 2 scaled
default
61 1 scaled
default

60 6 scaled 60 5 scaled 60 4 scaled 60 3 scaled 60 2 scaled 60 1 scaled 54 4 scaled 54 3 scaled 54 2 scaled 54 1 scaled

53 3 scaled
default
53 2 scaled
default
53 1 scaled
default

52 2 scaled 52 1 scaled 50 scaled

13 4 scaled
default
13 3 scaled
default
13 1 1 scaled
default

12 1 1 scaled

11 3 scaled
default
11 2 scaled
default

10 5 scaled 10 4 1 scaled 10 3 1 scaled 10 1 1 scaled

9 2 scaled
default
9 1 1 scaled
default
8 2 scaled
default

7 3 scaled 6 3 scaled 6 2 1 scaled 6 1 1 scaled

5.1 1 scaled
default

5 5 1 scaled 5 4 1 scaled

5 3 1 scaled
default
5 1 1 scaled
default

4 4 scaled 4 3 1 scaled 4 1 1 scaled

3 2 1 scaled
default

2 3 1 scaled 2 2 1 scaled 1 5 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522