ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសក ផៃ អៀង
- ៩ នាទីមុន ថ្ងៃទី៤ ខែឧសភា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសក ផៃ អៀង
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន បានអញ្ជេីញដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសក ផៃ អៀង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ផៃ ចាន់ធី អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១:២៣នាទីរសៀល ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាមួយនឹងមនោសញ្ចេតនាប្រកបដោយសមានទុក្ខនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ ព្រមទាំងគណៈប្រតិភូក្រសួង បានសម្ដែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម ផៃ ចាន់ធី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ជាទីស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូប ដែលតែងតែខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានដល់កូន ក្មួយ និងចៅៗរហូតក្លាយជាធនធានដ៏មានតម្លៃរបស់សង្គមជាតិ។ ក្នុងវេលានោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូក្រសួង បានឧទ្ទិសបួងសួងដល់តេជៈបារមី នៃព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក ផៃ អៀង សូមបានសោយសុខក្នុងសុគតិភពកុំបីក្លាយទៅជាបការៈដទៃឡើយ៕
Phnom Penh: On Monday afternoon, May 4, 2026 , H.E. Chhay Rithisen, Minister of Rural Development, and Lok Chumteav Vong Kuntheary Chhay Rithisen, led a delegation from the Ministry of Rural Development to lay wreaths and pay homage to the late Lay Devotee Phay Ieng, the father of H.E. Phay Chanty, Under Secretary of State and Director of the Minister’s Cabinet who passed away at 1:23 p.m. on Sunday, May 3, 2026, at the age of 88, at his residence in Krang Thnong Commune, Sen Sok District, Phnom Penh.
With heartfelt sympathy, H.E. Chhay Rithisen and Lok Chumteav, and the MRD delegation expressed their profound condolences to H.E. Phay Chanty, Lok Chumteav, and the bereaved family for the loss of a beloved father and grandfather, a man with the Brahmavihāra and the Saṅgahavatthu, devoted to caring for and guiding his children, grandchildren, and great grandchildren to become valuable contributors to society.
On this solemn occasion, the Minister and delegation also offered prayers, dedicating merit to the Triple Gem and sacred virtues, beseeching blessings for the noble spirit of Lay Devotee Phay Ieng to find peace in a blissful realm and be free from further suffering.
