ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំប្រតិភូក្រសួងពិនិត្យស្ថានភាពផ្លូវ និងស្ពានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅស្រុកបូរីជលសារ និងស្រុកទាំង

Share
11 2

ខេត្តតាកែវ៖ ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស និងមន្រ្តីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងក្រុមការងារ បានអញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ ដូចខាងក្រោមនេះ៖

 

-ខ្សែទី១៖  (ផ្សារល្វេទៅស្រុកបូរីជលសារ) មានប្រវែងសរុប ១០,២គីឡូម៉ែត្រ ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ។ នៅលើខ្សែផ្លូវនេះមានសំណង់ស្ពានបេតុងចំនួន ៤កន្លែង រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងចំណោមស្ពានទាំង ៤ នេះមានស្ពានចំនួន ២កន្លែងបានរងផលប៉ះពាល់ដោយទឹកហូរច្រោះបណ្ដាលឱ្យស្រុតក្បាលស្ពាន និងស្ពានមួយកន្លែងមានឈ្មោះថាស្ពាន (ស្ពានប្រឡាយ៩៩) រងការខូចខាត ដាច់តួផ្លវមិនអាចធ្វើចរាចរណ៍បាន។ ចំពោះស្ពារនដែលរងការខូចខាតនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ធ្វើការជួសជុលតភ្ជាប់ឡើងវិញជូនប្រជាពលរដ្ឋធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ។  រីឯការជួសជុលឱ្យមានភាពរឹងមាំតាមបច្ចេកទេសនឹងត្រូវអនុវត្តបន្ទាប់ពីទឹកស្រក ។

 

-ខ្សែទី២ (ធ្លាប្រជុំ-ភូមិរូង) ប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៨៨គីឡូម៉ែត្រ មានសំណង់លូមូលចំនួន ៧កន្លែង ស្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅឃុំដូងខ្ពស់ ទៅភូមិរូង  ភូមិអណ្តូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

 

-ខ្សែទី៣៖ តភ្ជាប់ពីភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ទៅភូមិក្រាំងដៃ ភូមិក្រាំងធ្នង់ ឃុំធ្លក ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង មានប្រវែង ៨,៧៣ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ក្នុងនោះមានជាប្រភេទផ្លូវបេតុងមានប្រវែង ០,២៥គីឡូម៉ែត្រ មានសំណង់ស្ពានបេតុងចំនួន ២កន្លែង លូប្រអប់ចំនួន ២កន្លែង លូមូលចំនួន ៨កន្លែង លូអ៊ុយរំដោះទឹកមានប្រវែង ៥០០ម៉ែត្រ ។  ការដ្ឋានខ្សែផ្លូវនេះ នឹងត្រូវស្ថាបនាឱ្យចប់រួចរាល់នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ នេះ ។

1 5

2 2
default
3 2
default

4 2 5 2 6 1

7 3
default
8 3
default
9 4
default

11 2 12 2 13 2 14 2 15 1 16 1 17 18 1 19 1 20 1

21 1
default
22
default
23
default
24
default

25 26 27 28 29 30 31

32
default
33
default

34 35 36 37 38 39

40
default

41 42

43
default
44
default
45
default

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង