ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ នៅក្នុងខេត្តកំពង់ធំ និងពិនិត្យផ្លូវរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិចំនួន ២ទីតាំង នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
- ១៣ ម៉ោងមុន ថ្ងៃទី២១ ខែសីហា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ នៅក្នុងខេត្តកំពង់ធំ និងពិនិត្យផ្លូវរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិចំនួន ២ទីតាំង នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
[English Below] ខេត្តកំពង់ធំ-កំពង់ចាម-ត្បូងឃ្មុំ៖ នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ ស្ថិតនៅក្នុងខេត្ដកំពង់ធំ។ ផ្លូវនេះមានឈ្មោះ រលួស-អូរកន្ធរ ជាផ្លូវល្បាយក្រួស មានប្រវែង ១០គ.ម. ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិអូរកន្ធរ សង្កាត់កន្ធរ ទៅកាន់ភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយឆ្លងកាត់ភូមិចំនួន ៤ភូមិ និងមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៤៧២គ្រួសារ ស្មើនឹង ២ ៣៤៥នាក់។ ក្នុងឱកាសពិនិត្យខ្សែផ្លូវខាងលើនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ឱ្យដាក់បញ្ចូលខ្សែផ្លូវនេះទៅក្នុងផែនការស្ថាបនាឆ្នាំបន្ទាប់ ដើម្បីធ្វើការលើកកម្រិតគុណភាពផ្លូវជាទៅផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅទទួលសេវាសាធារណៈនានា ជាពិសេសដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បន្ទាប់ពីពិនិត្យស្ថានភាពផ្លូវនៅក្នុងខេត្តកំពង់ធំរួចមក ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញចុះពិនិត្យខ្សែផ្លូវដែលទទួលរងប៉ះពាល់ដោយសារគ្រោះមហន្ដរាយធម្មជាតិចំនួន ២ទីតាំងក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមមាន៖
ទីតាំងទី១៖ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៨+៩៥០ ត្រង់ទំនប់កែប្រែ ស្ថិតលើខ្សែផ្លូវ ល្ពាក-ស្រក ក្នុងភូមិសាស្ដ្រស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ទីតាំងនេះ មានការបាក់ស្រុតសំណង់ស្ទាក់ទឹក ដោយសារទឹកភ្លៀងធ្លាក់យ៉ាងគំហុកកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ ដែលបណ្ដាលទឹកហូរច្រោះជើងទេរផ្លូវ ប្រវែង ១៥ម៉ែត្រ និងទ្វារទឹកច្រោះបាក់ដៃលូ ១ជំហៀង ជម្រៅប្រហែល ៨ម៉ែត្រ។ តាមរយៈការពិនិត្យជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ធ្វើការសិក្សាបច្ចេកទេសដើម្បីជួសជុលទីតាំងដែលទទួលរងការខូចខាតខាងលើ ដើម្បីឱ្យការធ្វើចរាចរណ៍បានធម្មតាឡើងវិញប្រកបដោយសុវត្ថិភាព។
ទីតាំងទី២៖ ផ្លូវទួលគរ-ទួលឃ្លាំង ជាផ្លូវបេតុងអាមេប្រវែង ១៤,២០គ.ម. តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅកាន់ភូមិទួលឃ្លាំង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នៅលើខ្សែផ្លូវនេះ ត្រូវបានជំនន់ទន្លេមេគង្គ ជន់លិចកំណាត់ផ្លូវប្រវែង ៨៥០ម៉ែត្រ បណ្ដាលមានការផ្អាកធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។ នាឱកាសចុះពិនិត្យនេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ទីខេត្តត្រូវយកចិត្តទុកដាក់ក្នុងការជួសជុលកន្លែងដែលរងផលប៉ះពាល់ដោយការជន់លិច ដេីម្បីសម្រួលដល់ការធ្វេីដំណេី ប្រកបអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ៕
Kampong Thom–Kampong Cham–Tbong Khmum: On Wednesday afternoon, August 19, 2026, H.E. Chhay Rithisen, Minister of Rural Development, together with ministry leadership, technical officials, and the Kampong Thom Provincial Department of Rural Development, conducted an on site inspection of one road corridor in Kampong Thom Province. This road, Roluos–O Kandaor, is a 10 km long, 5-meter-wide gravel road connecting O Kandaor Village, Kanthor Sangkat, to Kampong Samraong Village, Srayov Sangkat, Stueng Saen City, Kampong Thom Province. It passes through four villages and directly serves 472 households, equal to 2,345 people. During the inspection, the Minister instructed the Kampong Thom Provincial Department of Rural Development to include this corridor in next year’s construction plan to upgrade it to a climate resilient road, with the aim of easing traffic, facilitating the transport of agricultural products and access to public services, and especially improving the livelihoods of local residents.
After completing the inspection in Kampong Thom, the Minister and accompanying delegation proceeded to inspect two locations where roads were affected by natural disasters in Kampong Cham and Tbong Khmum Provinces, as follows:
Location 1: at KP 8+950 at a regulator embankment on the Lpoak–Srok road within Kampong Siem District, Kampong Cham Province. The spillway structure collapsed due to heavy rain on the night of July 30, 2026, causing scouring under the road shoulder over a length of 15 meters and damage to one culvert wing wall on one side, with an approximate depth of 8 meters. Following the on site assessment, the Minister instructed the Kampong Cham Provincial Department of Rural Development to coordinate with the relevant technical departments to conduct a technical study and repair the damaged location so that traffic can safely resume.
Location 2: the Tuol Kor–Tuol Khleang road, a reinforced concrete road 14.20 km long connecting Tuol Kor Village, Tonle Bet Commune, Tbong Khmum District, to Tuol Khleang Village, Pratheab Commune, Ou Reang Ov District, Tbong Khmum Province. Along this corridor, flooding from the Mekong River inundated an 850 meter section, temporarily suspending traffic. During the inspection, the Minister instructed the provincial department to prioritize repairs in flood-affected areas to facilitate travel and support business activities for residents in the area.

























