ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ និងពិនិត្យតម្រាយខ្សែផ្លូវ ចំនួន ២ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប

Share
DSC 8407

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ និងពិនិត្យតម្រាយខ្សែផ្លូវ ចំនួន ២ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប

[English Below] ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប។ ផ្លូវ១ខ្សែនេះ មានឈ្មោះផ្លូវ ប្រាសាទបាគង-កំពង់ភ្លុក ជាផ្លូវល្បាយក្រួស មានប្រវែង ៤គ.ម. តភ្ជាប់ពីកំណាត់ផ្លូវលេខ០៤៦ ត្រង់ចំណុចភូមិត្នោតកំបុត ទៅដល់ភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។ ផ្លូវនេះ មានអ្នកទទួលផលសរុបចំនួន ១ ១០៧គ្រួសារ ស្មើនឹង ៣ ៨២០នាក់។ គួរជម្រាបជូនដែរថា ការអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងធ្វើសិក្សាលទ្ធភាពក្នុងការជួសជុលជូនប្រជាពលរដ្ឋក្នុងតំបន់នោះប្រើប្រាស់ ព្រមទាំងជួយក្នុងការលើកកម្ពស់សក្ដានុពលទេសចរណ៍ ក្នុងតំបន់នោះផងដែរ។

ឆ្លៀតក្នុងឱកាសពិនិត្យស្ថានភាពផ្លូវនោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាព និងតម្រាយផ្លូវចំនួន ២ខ្សែ ដែលខ្សែទី១ តភ្ជាប់ពីភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ទៅដល់ភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង មានប្រវែង ៩,៦៨គ.ម. និងខ្សែទី២ តភ្ជាប់ពីភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ទៅដល់ភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង មានប្រវែង ១១,៨៥គ.ម.៕

Siem Reap Province: In the morning of Wednesday, August 19, 2026, His Excellency Chhay Rithisen, Minister of Rural Development, along with the Ministry’s leaders , technical officers, and representatives from the Siem Reap Provincial Department of Rural Development, conducted an on-site inspection of a road in Siem Reap Province.

This road, named the Prasat Bakong-Kampong Phluk Road, is a 4-kilometer gravel road connecting Road No. 046 at Tnaot Kambot village to Kouk Kdol village, Kampong Phluk commune, Prasat Bakong district. The road serves a total of 1,107 beneficiary families, equivalent to 3,820 people. It should be noted that the purpose of this inspection is to assess the actual condition and conduct a feasibility study for repairs so that local residents can use it, as well as to help promote the tourism potential of the area.

Taking the opportunity during this inspection, the Minister and his accompanying delegation also examined the condition and alignments of two additional roads. The first road connects Chreav village, Sangkat Chreav, Siem Reap City, to Banteay Ruessei village, Mean Chey commune, Prasat Bakong district, with a length of 9.68 km. The second road also connects Chreav village, Sangkat Chreav, Siem Reap City, to Banteay Ruessei village, Mean Chey commune, Prasat Bakong district, with a length of 11.85 km.

DSC 8407 DSC 8414 DSC 8429 DSC 8434 DSC 8436 DSC 8438 DSC 8501 DSC 8512 DSC 8541 DSC 8551 DSC 8595 DSC 8607 DSC 8613 DSC 8620 DSC 8628 DSC 8704 DSC 8727 DSC 8730 DSC 8732 DSC 8734

DJI 20260819094453 0115 D
default
DJI 20260819094625 0120 D
default
DJI 20260819095345 0133 D
default
DJI 20260819095421 0135 D
default
DJI 20260819095741 0140 D
default

DSC 8738 DSC 8743 DSC 8749 DSC 8774 DSC 8798 DSC 8805

DJI 20260819102844 0174 D
default
DJI 20260819102920 0177 D
default
DJI 20260819102938 0178 D
default
DJI 20260819102958 0181 D
default

DSC 8814 DSC 8821 DSC 8822 DSC 8856 DSC 8862

DJI 20260819103416 0191 D
default
DJI 20260819103434 0192 D
default
DJI 20260819103618 0196 D
default

 

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង