ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងរៀបចំរចនាសម្ព័ន្ធកម្មវិធី ដើម្បីជាមូលដ្ឋានរៀបចំផែនការសមិទ្ធកម្មឆ្នាំ២០២៧ និងផែនការយុទ្ធសាស្ត្រថវិកា ៣ឆ្នាំរំកិល (២០២៧-២០២៩)។
- ៩ នាទីមុន ថ្ងៃទី២៣ ខែមិនា ២០២៦
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងរៀបចំរចនាសម្ព័ន្ធកម្មវិធីថវិកា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការសមិទ្ធកម្មឆ្នាំ២០២៧ និងផែនការយុទ្ធសាស្ត្រថវិកា ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមអង្គភាពចំណុះក្រសួងអភិវឌ្ឍន៍ជនបទសរុបចំនួន ៦៥នាក់។
នៅក្នុងដំណើការនៃកិច្ចប្រជុំនោះ អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងលម្អិតលើការរៀបចំផែនការតាមកម្មវិធីនីមួយៗ នៃរចនាសម្ព័ន្ធថវិកាកម្មវិធីរបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាព និងជំរុញការអនុវត្តផែនការសកម្មភាពអភិវឌ្ឍជនបទ ឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់នៅក្នុងគោលនយោបាយជាតិអភិវឌ្ឍជនបទ ២០២៥-២០៣៥ និងដើម្បីចូលរួមសម្រេចឱ្យបានយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្ដី បានធ្វើការថ្លែងអំណរគុណ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសដែលបានចូលរួមយ៉ាងផុសផុលក្នុងការផ្តល់ជាធាតុចូល រហូតសម្រេចបានជាសេចក្តីព្រាងការរៀបចំផែនការសមិទ្ធកម្មឆ្នាំ២០២៧ និងផែនការយុទ្ធសាស្ត្រថវិកា ៣ឆ្នាំរំកិល (២០២៧-២០២៩) នាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនជូន ដល់នាយកដ្ឋានជំនាញក្នុងការរៀបចំផែនការសមិទ្ធកម្មឱ្យកាន់តែមានសង្គតិភាព និងសក្កិសទ្ធិភាពផងដែរ។
Phnom Penh: On Monday morning, 23 March 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, presided over a meeting to review, discuss, and structure budget programs for formulating the Ministry of Rural Development’s 2027 Achievement Budget Plan and the Rolling Three-Year Budget Strategy for 2027–2029. The meeting was attended by a total of 65 participants, including Excellencies, Ladies, Secretaries of State, Undersecretaries of State, senior leadership, and technical officers from the Ministry’s subordinate units.
During the meeting, participants engaged in detailed discussions on preparing program-specific plans within the Ministry’s program-based budgeting structure to strengthen effectiveness and accelerate the implementation of rural development action plans, in alignment with the goals set in the National Rural Development Policy 2025–2035, and to contribute to achieving Phase I of the Pentagon Strategy of the Royal Government during the 7th Legislature, under the principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of Cambodia.
The Minister expressed gratitude and high appreciation to the leadership and technical officials for their active contributions, which have culminated in a draft of the 2027 Achievement Budget Plan and the Rolling Three-Year Budget Strategy (2027–2029). He also provided several recommendations to the relevant departments to further refine the achievement plan, ensuring greater coherence and effectiveness.
